Friday, October 20, 2017

ជួយស៊ែរអោយខ្មែរបានដឹងផង ! ឈុត«ទេវីក្រុងកម្ពុជាធិបតី»របស់ Miss Grand បានជាប់ជាផ្លូវការក្នុងចំណោម១០​ប្រទេស​ ដោយទទួលបានចំនាត់ថ្នាក់…..


បន្ទាប់ពីឆ្លងកាត់ការប្រកួតយកពានរង្វាន់ឈុតជាតិដែលស្រស់ស្អាតបំផុត ក្នុងកម្មវិធី Miss Grand International 2017 តាមរយៈការ like និង​ share រួចមក គេសង្កេតឃើញថា បងប្អូនខ្មែរពិតជាបានចូលរួមចំនែកយ៉ាងសកម្ម។ ហើយឆ្លើយតបនឹងការខំប្រឹងនេះ ទីបំផុតខ្មែរក៏បានទទួលនូវលទ្ធផលមួយដ៏គួរឲ្យគាប់ចិត្ត។ ជាក់ស្ដែងនាថ្ងៃទី ២០ ខែតុលា ម៉ោង ៩ នៅប្រទេសវៀតណាម ប្រទេសទាំង ១០ ដែលទទួលបានការគាំទ្រច្រើនបំផុត ក៏ត្រូវបានជ្រើសរើស និងប្រកាសជាផ្លូវការហើយ។


ដោយក្នុងនោះ ឈុត«ទេវីក្រុងកម្ពុជាធិបតី»របស់ Miss Grand ខ្មែរយើងទទួលបាននូវចំនាត់ថ្នាក់លេខ ៣ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងវៀតណាម។ នេះចាត់ទុកជារឿងដ៏គួរឲ្យមោទនភាពមួយសម្រាប់ជាតិ តែយ៉ាងណាក្ដី សូមបងប្អូនបន្តការគាំទ្រ ដើម្បីឲ្យខ្មែរយើងទទួលបានពានរង្វាន់ផ្សេងៗទៀត។ ខាងក្រោមនេះជាឈ្មោះប្រទេសទាំង ១០ សម្រាប់ពាន Best National Costume ប្រចាំឆ្នាំ ២០១៧ នេះ៖
1. Miss Grand Indonesia
2. Miss Grand Vietnam
3. Miss Grand Cambodia
4. Miss Grand Laos
5. Miss Grand Philippines
6. Miss Grand Peru
7. Miss Grand Paraguay
8. Miss Grand Malaysia
9. Miss Grand India
10. Miss Grand Myanmar






Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet