
នៅថ្ងៃទី២២តុលានេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Grand International បានប្រកាសបេក្ខភាពបវរកញ្ញា៣ប្រទេស ដែលទទួលបានពិន្ទុខ្ពស់ជាងគេ ក្នុងនោះក៏មានប្រទេសកម្ពុជាមួយដែរ ដែលតំណាងដោយ កញ្ញា ខ្លឹម ស្រីគា ត្រូវស្ថិតនៅជួរខាងមុខក្នុងការរាំបើកឆាកកម្មវិធីផ្តាច់ព្រ័ត្រ។ ចំណែកបេក្ខភាព២រូបទៀតមានប្រទេស វៀតណាម និងឡាវ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត Miss Grand International 2017 បានប្រព្រឹត្តធ្វើឡើងចាប់តាំងពីថ្ងៃទី០៩ តុលា កន្លងទៅ ហើយថ្ងៃផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ៕
ប្រភព៖ Sabay News អត្ថបទ៖ ដេត ធន្នី
0 comments:
Post a Comment