
ភ្នំពេញ៖ តារាចម្រៀងនាំមុខគេនៅផលិតកម្មសាន់ដេ ខេមរៈ សិរីមន្ត ដែលទើបនិងផ្លាសទ្រនំចូលហង្សមាសត្រូវបានមហាជនជាច្រើនបាននាំគ្នាជជែកគ្នាថា សិរីមន្ត នឹងទៅប្រជែងតំណែងជាមួយព្រាប សុវត្ថិ ដែលឈរជើងនៅហង្សមាស ជាង2ទសវត្សមកហើយនោះ ស្របពេលដែលផលិតកម្មធំនេះ បានតម្រូវឱ្យសិរីមន្ត ចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយតារាស្រីនាំមុខគេ នៅហង្សមាស គឺឱក សុគន្ធកញ្ញា ទៀតផង។

ដោយមហាជនជាច្រើនសន្និដ្ឋានថា តារារូបនេះនឹងឆក់តំណែង លោកឆន សុវណ្ណរាជ ឬណុប បាយ៉ារិទ្ធ ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣នេះ។ ប៉ុន្តែ តាមរយៈការប្រកាសរបស់ហង្សមាស ក្នុងការជ្រើសរើសម្ចាស់ពាន Cambodian Idol រដូវកាលថ្មីនេះ បញ្ជាក់ថា សម្រាប់ Coach ទាំង៤ គឺនៅតែជាឱក សុគន្ធកញ្ញា, ព្រាប សុវត្ថិ, ណុប បាយ៉ារិទ្ធ និងឆន សុវណ្ណរាជ ដដែល ទើបធ្វើឱ្យសិរីមន្ត មិនទាន់មានឱកាសធ្វើគ្រូបង្វឹក។ ដូចនេះតាមរយៈការប្រកាសរបស់ហង្សមាស គឺបញ្ជាក់ថា មិនមានតារាថ្មីមកកាន់កម្មវិធីនេះ ក្នុងនាមជាគ្រូបង្វឹក (Coach) ឡើយ ។












ប្រភព៖ dara-news.com
0 comments:
Post a Comment