
តាមប្រភពព័ត៌មានកាលពីពេល ថ្មីៗកន្លងមកផ្សាយថា លោក ផាកន អ្នកក្រុងបាំងកក ប្រទេសថៃបានសម្លាប់កូនស្រីអាយុ១៧ឆ្នាំដោយរួមដៃជាមួយលោក បានដីត ជាឪពុកធំរបស់នារីរងគ្រោះ ។

ប៉ូលិសបានចាប់ខ្លួនលោកផាកន និងលោកបានដីត រួមទាំងយកបំណែកសពទៅធ្វើកោសល្យវិច័យដើម្បីដំណើរការរឿងក្តី ។ អ្នកបង្កហេតុអះអាងថា នារីរងគ្រោះបង្ករឿងអាម៉ាស់មុខដល់ក្រុមគ្រួសារ ដោយនាងទៅរស់នៅជាមួយគូស្នេហ៍ដែលជាជនជាតិភាគតិចជាមូស្ល៊ីម ។

ហេតុការណ៍ដ៏រន្ធត់នោះកើតឡើងកាលពីថ្ងៃទី២៩ កញ្ញា ២០១៧ដោយលោកផាកន និងលោកបានដីតធ្វើដំណើរទៅផ្ទះគូស្នេហ៍របស់កូនស្រីដែលនាងទៅរស់នៅជាមួយអស់រយៈពេល១សប្តាហ៍ ។ នៅពេលមានឱកាសក៏រួមគ្នាចាប់ខ្លួន ហើយនាំកូនស្រីទៅផ្ទះ ។ ដោយកំហឹងពួកគេយកក្រណាត់ញ៉ុកមាត់នាង និងយកខ្សែភ្លើងដាក់ឱ្យឆក់នាងរហូតដល់ស្លាប់ ។


លោកផាកន និងលោកបានដីត យកសពទៅដុតបំបាត់តាង ប៉ុន្តែអ្នកស្រុកដែលប្រទះឃើញបានប្តឹងទៅប៉ូលិស ។
0 comments:
Post a Comment