
ថៃ៖ កាលពីថ្ងៃទី ២៧ ខែកញ្ញាកន្លងទៅនេះ វេបសាយ workpointtv.com បានរាយការណ៍ថា នៅឯកសិដ្ឋានចិញ្ចឹមត្រីមានឈ្មោះថា Sawankhalok Koi Farm (สวรรคโลก โค่ย ฟาร์ม )នៅក្នុងស្រុក សៈវណ្ណលោក ខេត្ត សុខោទ័យ កំពុងជាទីនិយមយ៉ាងខ្លាំង និងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ។


ម្ចាស់កសិដ្ឋាននេះជាអ្នកធុរកិច្ច មានអាយុ ៣០ឆ្នាំ ដែលប្តូរខ្លួនពីអ្នកចិញ្ចឹមត្រី មកជាអ្នកលក់ត្រីមានគុណភាពល្អ នាំចូលមកពីកសិដ្ឋាន Sakai Fish Farm ប្រទេសជប៉ុនដែលជាកសិដ្ឋានចិញ្ចឹមត្រីដែលធំជាងគេបំផុត និងគុណភាពល្អជាងគេបំផុតក្នុងលោក។


ម្ចាស់កសិដ្ឋានខាងលើមានឈ្មោះថា បញ្ញាវុធ សឿម៉ាន បានប្រាប់ថា ខ្លួនបើកកសិដ្ឋានលក់ត្រីបានបួនឆ្នាំហើយ ដែលនាំចូលមកពីប្រទេសជប៉ុនដែលមានប្រភេទផ្សេងៗគ្នា។ បច្ចុប្បន្ននេះត្រីប្រភេទនេះគឺល្បីខ្លាំងណាស់ ដែលមានអតិថិជនច្រើនក្រុមអាជីពងាកមកសិក្សានិងចាប់អារម្មណ៍ពីការចិញ្ចឹមត្រីប្រភេទនេះយ៉ាងច្រើន។ គេនិយមត្រីនេះ គឺដើម្បីបង្កើនភាពរុងរឿង ជោគលាភ រួមទាំងដើម្បីភាពស្រស់ស្អាត និងដើម្បីប្រកួតជល់ត្រីយករង្វាន់ផ្សេងៗ។


លោក បញ្ញាវុធ សឿម៉ាន នៅបន្ថែមទៀតថា មានអតិថិជនម្នាក់ឈ្មោះ លោក បាត បានទិញត្រីប្រពូជ Karashigoi ពណ៌មាស មានអាយុ ៥ឆ្នាំ មានប្រវែង ១.១៥ ម៉ែត្រ មានតម្លែដល់ទៅ ១.៥ លានបាត។ ទិញចេញពីហាងមិនបានប៉ុន្មានផង ក៏ចាប់ផ្តើមល្បីយ៉ាងខ្លាំង ។ លោកបាត បានប្រាប់ថា ហេតុដែលគាត់ទិញត្រីនេះគឺវាមានពណ៌ស្អាត រូបរាងរៅស្អាត មានប្រវែងវែងជាង ១ ម៉ែត្រ ហើយវាជាត្រីពិបាករកទៀតផង ដែលគិតមិនចង់នឹងលក់ត បើទោះបីជា មានគេតថ្លៃអោយតម្លៃដល់ទៅ ២លានបាតក៏ដោយ៕


0 comments:
Post a Comment