អង់គ្លេស៖ ក្មេងៗតូច គឺងាយនឹងរងគ្រោះខ្លាំងណាស់ ហេតុនេះឪពុកម្ដាយគ្រប់រូបគួរតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះកូន។ ព្រោះពេលខ្លះអាការៈធម្មតាមួយដែលក្មេងមាន អាចនឹងក្លាយជាជម្ងឺដែលមានផលប៉ះពាល់ខ្លាំងដល់ជីវិតបានផងដែរ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្មេងប្រុសតូចអាយុ ៣ឆ្នាំ ម្នាក់ស្ទើរតែបាត់បង់ជីវិត ដោយសារតែបញ្ហាសុខភាពមួយដែលឪពុកម្ដាយភាគច្រើនយល់ថាជាអាការៈនៃជម្ងឺធម្មតា។ ក្មេងប្រុសឈ្មោះ Reuben Humphreys ត្រូវបានឪពុកម្ដាយប្រញាប់ប្រញាលបញ្ជូនមកកាន់មន្ទីរពេទ្យ ក្រោយពីអាការៈនៃជម្ងឺក្អកធម្មតារបស់គេប្រែទៅជាអាក្រក់ឡើងៗដែលបង្កគ្រោះថ្នាក់គម្រាមកំហែងដល់អាយុជីវិត។

ទោះជាយ៉ាងណា ដោយសារតែការបញ្ជូនទៅកាន់មន្ទីរពេទ្យបានទាន់ពេលនោះក្មេងប្រុសតូចពេលនេះកំពុងមានស្ថានភាពប្រសើរឡើងច្រើន។ វេជ្ជបណ្ឌិតបានឲ្យដឹងថា ក្មេងប្រុសតូចមិនមែនគ្រាន់តែក្អកធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគេកំពុងទទួលរងនូវជម្ងឺរលាកបំពង់ក។ ក្រោយពីរឿងរ៉ាវនេះបានកើតឡើងចំពោះកូនបុរសជាឪពុកឈ្មោះ Humphrey បានធ្វើការបង្ហោះដាក់តឿនឪពុកម្ដាយផ្សេងទៀតឲ្យមានការប្រុងប្រយ័ត្ន ហើយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអាការៈនៃផ្សេងៗដែលកូនមានដើម្បីកុំឲ្យហួសពេលនឹងអាចជួយសង្គ្រោះបាន។ ពេលខ្លះការធ្វេសប្រហែសតែបន្តិចរបស់ឪពុកម្ដាយ អាចធ្វើឲ្យកូនជួបនឹងគ្រោះថ្នាក់ដល់ជីវិត៕

0 comments:
Post a Comment