Friday, October 20, 2017

មិនគួរអោយជឿ ! ស្រ្តីម្នាក់ចំណាយពេល២៣ឆ្នាំ !!! ទុកក្រចកបានប្រវែងជាង ៥ម៉ែត្រ បំបែកឯកតះកម្មពិភពលោកសម្រាប់ឆ្នាំ២០១៨ (មានវីដេអូ)


អាមេរិក៖ ស្រ្តីអាមេរិកម្នាក់ បានចំណាយពេលអស់រាប់សិបឆ្នាំ ថែក្រចកបានយ៉ាងវែងជាង៥ម៉ែត្រ ទីបំផុតបានជាប់ឈ្មោះ ក្នុងកំណត់ត្រាពិភពលោកសម្រាប់ឆ្នាំ២០១៨ «Guinness World Records 2018 Edition» ។ បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្នកស្រី Ayanna Williams រស់នៅក្នុងទីក្រុង Houston រដ្ឋតិចសាស សហរដ្ឋអាមេរិក ត្រូវបានគេស្គាល់ថា ជាជាងធ្វើក្រចកម្នាក់ដ៏មានស្នាដៃ។ អ្នកស្រីបានចំណាយពេលជាង២៣ឆ្នាំ ក្នុងការថែទាំក្រចករបស់ខ្លួន ដោយសរុបទាំងអស់មានប្រវែងដល់ទៅ ១៨ហ្វីត (ប្រហែលជា៥ម៉ែត្រកន្លះ)។


ទម្រាំបានក្រចកដៃដ៏វែងនេះ អ្នកស្រី Ayanna តែងទទួលបានការជំរុញលើកទឹកចិត្តយ៉ាងខ្លាំងក្លា ពីសំណាក់មិត្តភក្តិជិតស្និទ្ធរបស់គាត់ម្នាក់ ដែលតែងតែលើកសរសើរថា មានតែអ្នកស្រី Ayanna តែម្នាក់គត់ដែលមានក្រចកដៃ វែងជាងគេនៅលើលោកនេះ។ ដូច្នេះអ្នកស្រី Ayanna គួរតែបន្តថែរក្សាវាជាបន្តទៀត ព្រោះគាត់នឹងអាចជាប់ឈ្មោះនៅក្នុងកំណត់ត្រាពិភពលោក នៅថ្ងៃណាមួយជាក់ជាមិនខាន។ ស្របពេលដែលខាងគ្រួសាររបស់អ្នកស្រី Ayanna វិញ តែងយល់ឃើញថា វាគ្រាន់តែរឿងធម្មតាៗ និងឥតប្រយោជន៍មួយតែប៉ុណ្ណោះ។


អ្នកស្រី Ayanna Williams រស់នៅក្នុងទីក្រុង Houston រដ្ឋតិចសាស សហរដ្ឋអាមេរិក
អ្នកស្រី Ayanna បានរៀបរាប់ឲ្យដឹងថា វាមិនមែនជារឿងងាយស្រួលឡើយ ទម្រាំតែរូបគាត់អាចថែទាំក្រចកដៃ ឲ្យបានស្រស់ស្អាតនិងមានប្រវែង វែងយ៉ាងដូច្នេះ។ ព្រោះជាក់ស្តែង អ្នកស្រីពិតជាពិបាកយ៉ាងខ្លាំង ជាមួយនឹងរាល់សកម្មភាពប្រចាំថ្ងៃ លំបាកទាំងការស្លៀកពាក់ និងមិនថាតែការលើកដាក់ ឬកាន់វត្ថុអ្វីមួយនោះឡើយ គឺវាពិតជាលំបាកបំផុត។


ជាពិសេសទៅទៀតនោះ អ្នកស្រីតែងតែធ្វើការលាងសម្អាតវាជាប្រចាំថ្ងៃជាប់ជានិច្ច ដើម្បីចៀសវាងរាល់ការឆ្លងមេរោគផ្សេងៗ។ បន្ថែមលើនេះ ដើម្បីជួយដល់ការលូតលាស់ក្រចកបានល្អ និងការពារមិនឲ្យវាងាយស្រួយបាក់ អ្នកស្រី Ayanna ក៏តែងតែឧស្សាហ៍លាបថ្នាំពណ៌ក្រចកពីលើបន្ថែម ដើម្បីឲ្យវាកាន់តែរឹងមាំផងដែរ។


អ្នកស្រិ Ayanna បានបន្ថែមថា គាត់ពិតជាសប្បាយរីករាយ និងមានកិត្តិយសយ៉ាងខ្លាំង ដែលខ្លួនឯងបានជាប់ឈ្មោះ ក្នុងកំណត់ត្រាឯតទគ្គកម្មពិភពលោក ដែលមានក្រចកវែងជាងគេបង្អស់បែបនេះ។ ព្រោះកន្លងមកអ្នកស្រីមិនដែលនឹកគិត ឬមានក្តីស្រមៃថា នឹងអាចជាប់ឈ្មោះក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness World Records Book នេះពីមុនមកឡើយ។

ម្យ៉ាងវិញទៀត អ្នកស្រី Ayanna ក៏ចង់ឲ្យកូនៗរបស់អ្នកស្រីដឹងថា ប្រសិនណាបើចង់ឈោងចាប់អ្វីមួយឲ្យបានសម្រេចនោះ ត្រូវតែព្យាយាមអត់ធ្មត់ ចេះលើកទឹកចិត្តឲ្យខ្លួនឯង និងជាមនុស្សម្នាក់ដែលមានវិន័យច្បាស់លាស់ នោះទើបទទួលបានជោគជ័យដូចក្តីប៉ងប្រាថ្នា៕




សូមទស្សនាវីឌីអូខាងក្រោម៖


Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet