កាលពីកន្លងទៅនេះគេឃើញមានស្រ្តីម្នាក់ដែលជាជនជាតិឡាវ បាន និងកំពុងធ្វើឲ្យបណ្ដាមនុស្សជាច្រើនមានការភ្ញាក់ផ្អើលស្រឡាំងកាំង ជាមួយការតុបតែងខ្លួនរបស់គាត់ដោយមានពាក់គ្រឿងអលង្កាជាច្រើន សឹងតែដើរលែងចង់រួចទៅហើយ។ ហើយស្រ្តីម្នាក់នេះត្រូវបានគេស្គាល់ថាគាត់ ជាសេដ្ឋនីមួយរូប និងមានភាពល្បីល្បាញដោយសារតែគាត់បានពាក់ខ្សែកធំៗ កាលពីឆ្នាំកន្លងទៅនេះរួចម្ដងហើយ។ ដោយក្នុងនោះមានមតិជាច្រើនបានមានការព្រួយបារម្ភពីសុវតិ្ថភាព និងភ័យខ្លាចគាត់ជួបគ្រោះថ្នាក់ដោយសារតែចោរប្លន់។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏សេដ្ឋីម្នាក់នេះនៅតែបន្តការពាក់គ្រឿងមាសធំៗ ដោយមិនបានខ្វល់ពីពាក្យដាស់តឿនឡើយ។
ក្នុងនោះផងដែរកាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ព្រោះការពិតត្រូវបានបើកបង្ហាញដោយបណ្ដាអ្នកលេងហ្វេសប៊ុកតាមរយះរូបថតប៉ុន្មានសន្លឹករបស់គាត់។ បើទោះជាគ្មានអង្គរក្សការពារក្ដី តែស្រ្តីម្នាក់នេះមិនខ្វល់ឡើយពីចោរប្លន់គាត់ ដោយសារតែគាត់មានរបស់ពិសេសនៅក្បែរខ្លួនរបស់គាត់ជានិច្ច នោះគឺជាកាំភ្លើងតូចមួយបានសៀតតាមចង្កេះសំពត់របស់គាត់ បើអ្នកណាមានបំណងអាក្រក់ហើយ គ្រាន់តែឃើញក៏ខ្លាចដែរ៕
0 comments:
Post a Comment