
RIP 😭អតីតតារាសម្តែងសុិចសុី កែវ សុរិយា បានទទួលមរណភាពហើយ ដោយនាងធ្វើអត្តឃាតខ្លួនឯងនៅគេហដ្ឋានរបស់នាង RIP ។

អតីតតារាសម្ដែងកែវ សុរិយាធ្វើអត្តឃាតចងករហាក់បីដូចជាពេញនិយម សំរាប់អ្នកមានវិបត្តិហើយគិតខ្លី!
ដែលពីមុនមក កែវ សូរិយា ធ្លាប់ព្យាយាមសម្លាប់ខ្លួនម្ដងរួចហើយ តែបងប្អូនជួយទាន់ តែលើកនេះមិនមានអ្នកជួយ ស្លាប់បាត់ ក្រោយពីលែងលះជាមួយប្តី អស់រយៈពេលជាងកន្លះឆ្នាំ ករណីធ្វើអត្តឃាតដោយខ្លួនឯងនេះ បានកើតឡើង នៅវេលាម៉ោង៤ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ១០ ផ្លូវM14 បុរីប៉េងហួត ស្ថិតក្នុងភូមិឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡេ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានលែងលះគ្នាជាមួយប្តី កន្លះឆ្នាំមកហើយ (មានសាលក្រមតុលាការ) ហើយធ្លាប់លេបថ្នាំសម្លាប់ខ្លួន ម្តងរួចមកហើយ តែត្រូវបងប្អូនជួយសង្គ្រោះទាន់ យកទៅពេទ្យ ។ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានយកក្រមាចងក ធ្វើអត្តឃាតនៅធ្នឹមបង្អួច ក្នុងបន្ទប់ដេកសា្លប់ ពេលនោះអ្នកបំរើក្នុងផ្ទះឃើញ ក៏ប្រាប់សន្តិសុខ រួចមករាយការណ៍ប្រាប់សមត្ថកិច្ច ។
យោងតាមសាក្សី និងពិនិត្យកន្លែងកើតហេតុ របស់ការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ និងលោក ឧកញ៉ា នង សុវណ្ណារត្ន័ គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយចងកធ្វើអត្តឃាតខ្លួនឯង ។ បច្ចុប្បន្នសពប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
អាស្រ័យដូចបានជូនដំណឹងខាងលើសូមបងប្អូនមិត្តភក្តិសិល្បករមេត្តាជ្រាបនិងចូលរួមដោយក្តីអនុគ្រោះផង។
ប្រភព៖អុឹម ជីវ៉ា





0 comments:
Post a Comment