
ដើម្បីគ្រប់គ្រង និងកម្ចាត់សត្វខ្យងស៊ីបំផ្លាញដំណាំស្រូវ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នឹងធ្វើយុទ្ធនាការប្រមូលទិញខ្យងមាសពីប្រជាកសិករក្នុងខេត្តក្រចេះ និងមានវិធានការដូចខាងក្រោម៖
- ស្នើឲ្យប្រជាកសិករទាំងអស់យកចិត្តទុកដាក់ក្នុងការចាប់ និងប្រមូលសត្វខ្យងស៊ីបំផ្លាញដំណាំស្រូវ រួចបញ្ជូនមកការិយាល័យកសិកម្មស្រុក-ក្រុង
- ការិយាល័យកសិកម្មស្រុក-ក្រុង នឹងប្រមូលទិញសត្វខ្យងស៊ីដំណាំស្រូវ ក្នុងតម្លៃ២០០រៀលក្នុង១គីឡូក្រាម មកបំផ្លាញចោល ដោយគិតចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។

បច្ចុប្បន្ន នៅតាមតំបន់ដាំដុះដំណាំស្រូវមួយចំនួននៃខេត្តក្រចេះ មានវត្តមានសត្វខ្យងមាសស៊ីបំផ្លាញដំណាំស្រូវ ពិសេសតំបន់ដាំដុះដំណាំស្រូវប្រាំងនៅតាមមូលដ្ឋានទំនប់ អាង និងបឹងធម្មជាតិមួយចំនួន។ សត្វខ្យងមាសនេះ ត្រូវបានកសិករនិយមហៅខុសៗគ្នាតាមតំបន់គឺ កសិករខ្លះហៅថា ខ្យងស៊ីស្រូវ ខ្លះហៅថា ខ្យងមាស។ល។ ខ្យងមាស អាចស៊ីបំផ្លាញដំណាំស្រូវយ៉ាងធ្ងន់ធ្ងរចាប់ពីដំណាក់កាលសាបព្រោះ ដំបូងរហូតដល់ដំណាក់កាលស្រូវបែកគុម្ព។ ខ្យងមាស ធ្វើឲ្យស្រូវលូតលាស់មិនល្អ ទិន្នផលថយចុះ និងធ្វើឲ្យកសិករខាតបង់ប្រាក់ចំណូលក្នុងផលិតកម្មរបស់ខ្លួន ។

ខាងក្រោមនេះជាព័ត៌មានយ៉ាងលម្អិតពីខ្យងមាស
ខ្យងមាស (Golden Apple Snail) ដែលជាសត្វចង្រៃឧត្បាតឆ្លងដែន (Invassive Alien Species) បានឆ្លងរាលដាលចូលមករាតត្បាតដំណាំស្រូវកម្ពុជា ដោយកង្វះវិធានការភូតគាមអនាម័យ (បង្ការទប់ស្កាត់) នៅតាមច្រកទ្វារព្រំដែននៃប្រទេសកម្ពុជា ដែលមិនសង្ឃឹមថានឹងអាចមានវិធានការ ទោះចំណាយថវិការប៉ុនណា កមិនអាចលប់បំបាត់ទៅវិញបានឡើយ។

ខ្យងនេះមានប្រភពដើម កំណើតនៅអាមេរិកឡាទីន បាននាំមកដល់តៃវ៉ាន់ក្នុងបំណងចិញ្ចឹមលំអ (ពងក្រហមដ៏គួអោយគយគន់) និងយកសាច់ជាហារនៅអំឡុងឆ្នាំ១៩៨០ បន្ទាប់មកវាក៏ចាប់ផ្តើមបំផ្លាញស្រូវខ្ទេចនៅតៃវ៉ាន់ លើផ្ទៃដី ១០៣ ០០០ហិកតា ដែលពេលនោះរដ្ឋាភិបាលតៃវ៉ាន់ បានចំណាយថវិការ ប្រមាណជា ៣០,៩ លានដុល្លាអាមេរិក ដើម្បីកំចាត់ លប់បំបាត់ តែមិនមានប្រសិទ្ធភាព។ ក្នុងចន្លោះ ពី១៩៨០ ដល់ ១៩៨៦ វាក៏បានរាលដាលដល់ ប្រទេសជប៉ុន ហ្វីលីពី ថៃ ដោយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរលើដំណាំស្រូវនៃប្រទេសទាំងនោះ។

រហូតបច្ចុប្បន្ន នៅប្រទេសហ្វីលីពីន ត្រូវបានរាយការណ៌ថា ខ្យងនេះបង្កអោយមានការខូចខាតលើដំណាំដែលរស់ក្នុងទឹក (Aquatic crop) ជារួម ប្រមាណជា ១២០០លានដុល្លាអាមេរិក ក្នុង១ឆ្នាំ។ ក្រោយឆ្នាំ១៩៩៥ កឃើញមានបានការចិញ្ចឹមក្នុងប្រទេសកម្ពុជា (អាចនាំចូលពេលដែលពុំមានភ្នាក់ងារភូតគាមអនាម័យនៅច្រកទ្វារព្រំដែន នៅមុន និងក្រោយការបោះឆ្នាតសកល ឆ្នាំ១៩៩៣) បន្ទាប់មកករាលដាលទៅក្នុងគ្រប់ខេត្ត នៃប្រទេសកម្ពុជា និងបង្កការខូចខាតលើដំណាំស្រូវជារៀងរាល់ឆ្នាំ បើទោះជាយើងខិតខំចាត់ការកំចាត់យ៉ាងណាក៏មិនមានប្រសិទ្ធភាពឡើយ។

តំបន់ដែលមានដង់សុីតេប្រជាករខ្យងមាសខ្ពស់ នោះបាត់វត្តមានខ្យងមាស ដែលនេះជាអំពើរបស់វា ដែលត្រូវបានរាប់បញ្ចូល ជា Invassive Alien Species ហើយត្រូវបានគេភ័យខ្លាចលើពិភពលោក។ មេខ្យងមួយអាចរស់បានរហូត៦ឆ្នាំ ដែលក្នុង១ខែ ដែលមានទឹក វាអាចពងបាន ពី១០០០ ទៅ១២០០ពង (៧០-១២០ពង ក្នុងមួយសំបុក)។

ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៧ អគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានការពារដំណាំ អនាម័យនិងភូតគាមអនាម័យ និង នាយកដ្ឋានដំណាំស្រូវ បានចុះពិនិត្យ ណែនាំ បង្ហាញវិធានការកំចាត់ខ្យងមាស ក្នុងសកម្មភាពអន្តរាគមន៍ នៅ ភូមិិនាមុឺនខឹង ឃុំអញ្ចើម ស្រុកត្តូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបង្ហាញជូនពីវិធានការកំចាត់ ឬកាត់បន្ថយការរាតត្បាត ដោយវិធានការមិនមែនគីមី (វិធានការគីមី មិនអាចនឹងមានប្រសិទ្ធភាព ទល់នឹងខ្យងមាស ដែលរស់ និងពួននៅក្នុងទឹកនោះទេ) ដូចជាការប្រមូលសំបុក្រពង ដាក់នុយសំណល់ផ្លែឈើដែលមានក្លិនក្រអូប ដើម្បីងាយចាប់ប្រមូលខ្យងកំទេចចោល។ ល្បាយទឹកម្ទេស បាញ់លើភ្លឺស្រែ កអាចសំឡាប់ខ្យង ដោយពេលវាប៉ះ នោះវាបិតមាត់លែងជិត និងហូរទឹកមាត់រហូតងាប់។ ខ្យង និងសំបុកពងខ្យងដែលប្រមូលបាន អាចយកមកត្រាំអោយរលួយ ដែលអាចប្រើជាជីយ៉ាងល្អ ក្នុងរយះពេលប្រមាណជា៣សប្តាហ៍។

ស្ថានភាពនៃការខូចខាតដំណាំស្រូវក្នុងស្រុកត្បូងឃ្មុំ ក្រៅពីខូចខាតដោយខ្យងមាស នោះស្រូវមួយចំនួនធំ ខូចដោយទឹកជន់លិច បន្ទាប់ពីព្រួស (ពេលដុះពន្លកខ្ចី) ដែលជាមូលហេតុ នៃកង្វះប្រព័ន្ធបង្ហូរចេញ (Drainage System) នៅក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជាទាំងមូល៕



0 comments:
Post a Comment