Sunday, October 1, 2017

សូមជួយស៊ែរជាបន្ទាន់!!! ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសទៀតហើយ ព្រោះកន្លែងខ្លះអាចមានទឹកជំនន់


ក្តៅៗ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុប្រែប្រួលនៅទឹកជំនន់ ក្នុងនោះក៏មានសេចក្តីបញ្ជាក់លម្អិតផងដែរថា៖
បន្ទាប់ពីក្រសួងបានធ្វើការតាមដាន និងអង្កេតលើស្ថានភាពអាកាសធាតុរួចមក បានឃើញថា ប្រព័ន្ធសម្ពាធទាបដែលកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នេះ បាននិងកំពុងស្ថិតនៅពីលើព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបង្ករឲ្យមានការធ្លាក់ភ្លៀងពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។




យោងតាមការព្យាករ ប្រព័ន្ធសម្ពាធទាបនេះ និងបន្តស្ថិតនៅពីលើព្រះរាជាណាចក្រកម្ពុជាច្រើនថ្ងៃទៀត ។ បន្ថែមលើពីនេះ សម្ពាធទាបមួយនឌប្រព័ន្ធសម្ពាធខាងលើ (បច្ចុប្បន្ន កំពុងតែស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង) និងរំកិលខ្លួនមកស្ថិតនៅពីលើប្រទេសកម្ពុជាបន្ថែមទៀត។



លក្ខណៈបែបនេះ និងបង្កឲ្យមានផ្ទៃមេឃនៅព្រះរាជាណាចក្រកម្ពុជា (ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នេះ) មានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ច្រើនរាយប៉ាយ ពីបង្គួរ ទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងអាចបង្ករឲ្យមានទឹកជំនន់ភ្លៀងច្រើនកន្លែង។



យោងតាមស្ថានភាពអាកាសធាតុ ដូចបានជំរាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ទ្ធ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ពិសេសស្ថានភាពជំនន់ទឹកភ្លៀង ដែលអាចកើតមាននៅតំបន់ទំនាប និងតំបន់ជាប់នឹងផ្លូវទឹកនានា៕










Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet