លោក ហេង ឡុង និង អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាម្ចាស់ផលិតកម្មសិល្បៈភាពយន្តខ្មែរ បានសម្រេចចិត្តដ៏លំបាកមួយក៏ព្រោះតែតួគ្រូចាប់ខ្មោច ត្រូវបានប៉ូលីសចាប់ខ្លួនពាក់ពន្ធ័នឹងគ្រឿងញៀន គឺគ្រូអគ្គីនេត្រ ដែលគេល្បីថាមានបណ្ណ័ធានា ក្នុងការទស្សទាយ និងជាគ្រូដែលល្បីខាងកាប់មិនមុតដុតមិនឆេះផងដែរ។ គ្រូអគ្គីនេត្រ រូបនេះត្រូវបាននាយពែកមី ហៅមកថតកុនរឿង បន្តោងឆ្នាំងដី ដោយដើរតួជាគ្រូចាប់ខ្មោច។
ក្នុងនោះដែរលោក ហេងឡុង បានបញ្ជាក់ប្រាប់នៅលើ Facebook ថា៖ “ដល់ករ មិនដឹងគិតយ៉ាងម៉េចទេ? ជួយអោយយោបល់ផង ថតអស់ហើយស្រាប់តែទៅជាតួអាក្រក់ ប្រព្រឹត្តអំពើរខុសច្បាប់មែន ខ្ញុំអត់គាំទ្រទេ សុខចិត្តខាត កាត់ចោល ថតសារថ្មីហើយ រឿងបន្តោងឆ្នាំងដី សូមបងប្អូនជួយស៊ែរគាំទ្រផង”








0 comments:
Post a Comment