
ក្រោយពី Angkor Post បានសរសេរពីប្រវត្តិរបស់ ឃុយ ម៉ីហៀង កាលពីម្សិលមិញនេះ មានបងប្អូនជាច្រើនចង់ចូលរួមជួយទំនុកបម្រុងឱ្យនាងបានចូលរៀនសូត្រនឹងគេ ដើម្បីមានចំនេះវិជ្ជាជួយគ្រួសារនៅពេលខាងមុខ។



តួយ៉ាងដូចជា គណនីរបស់ Pech Bolene បានសរសេរស្វែងរកក្មេងស្រីខាងលើនេះ ហើយប្រសិនបើនាងចង់ចូលរៀន នៅសាលា វេស្លាញ នោះលោកនឹងទទួលបានឱ្យចូលរៀនរហូតដល់ចប់ថ្នាក់ទី១២ ដោយមិនយកប្រាក់នោះទេ។
ដូច្នេះហើយ សូមបងប្អូនមេត្តាជួយ សែ ផង ដើម្បីឱ្យគ្រួសាររបស់ ម៉ីហៀង បានដឹងរឿងនេះ និងយកនាងមកឱ្យចូលរៀននឹងគេ៕




0 comments:
Post a Comment