លោក ផែងវណ្ណៈ បង្ហោះសារមួយម៉ាត់ហាក់ធ្វើអោយមហាជនកើតការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះ….
រាជធានីភ្នំពេញ ៖ បើយោងតាមសម្ដីក្រុមគ្រួសារអ្នកនាង សាន ស្រីឡៃ បានអោយដឹងថាឃាតករដែលបាញ់សម្លាប់អ្នកនាង សាន ស្រីឡៃ គឺជាស្វាមីរបស់អ្នកនាងដែលមានមុខងារជាមន្ត្រីគយនៅខេត្តព្រៃវែង ហើយលែងលះគ្នាមិនទាន់ដាច់ស្រេចក្រោយពេលអ្នកនាងប្រឡូកចូលក្នុងវិស័យសិល្បៈនិងការប្រកួតកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ ព្រោះបុរសជាប្ដីមិនព្រមលែងលះ ដោយអោយអ្នកនាងឈប់ពីវិស័យសិល្បៈជាច្រើនលើក ដោយបុរសជាប្ដីប្រចណ្ឌពេលដែលឃើញអ្នកនាងថតស្និតស្នាលជាមួយតារាប្រុសៗដ៏ទៃទៀត រហូតបុរសជាប្ដីបានតាមបាញ់សម្លាប់អ្នកនាង សាន ស្រីឡៃ និងបាញ់សម្លាប់ខ្លួនឯងនៅកន្លែងកើតហេតុ អ្វីដែលគួរអោយសោកសង្រេងនោះគឺក្មេងប្រុស២នាក់ដែលជាកូនបង្កើតអ្នកនាង សាន ស្រីឡៃ និងបុរសជាប្ដី ដែលទើបមានអាយុ៨ឆ្នាំនិង៦ឆ្នាំត្រូវកំព្រាឪពុកម្ដាយគួរអោយអាសូរ។
ដោយឡែកលោកផែង វណ្ណៈឯណេះវិញ ក្រោយទទួលដំណឹងថាអតីតប្តីប្រពន្ធខាងលើបានទទួលមរណៈភាពដែលផ្តើមចេញពីភ្លើងប្រចណ្ឌដូច្នេះ លោកក៏បានបង្ហើសារមួយក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ ស្ដាយណាស់ដែលមន្ត្រីគយរូបនោះគិតខ្លី តែបើជ្រុលជាគិតខ្លីបែបនេះ ត្រូវតាមយកអាទី៣អោយបានសិនចាំទៅតាមក្រោយបានល្អ ។ តាមរយៈសារនេះផងដែរ ហាក់ធ្វើអោយមហាជនសង្ស័យថាប្រហែលជាស្រី ឡៃមានស្នេហាត្រីកោណទើបធ្វើអោយប្តីរបស់ខ្លួនប្រច័ណ្ឌរហូតដាច់ចិត្តធ្វើអំពើសាហាវឃោឃៅយ៉ាងនេះ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយក៏ពេលបច្ចុប្បន្នពុំមានប្រភពច្បាស់លាស់ណាមួយបានបញ្ចាក់ថា ស្នេហាត្រីកោណរបស់ស្រី ឡៃមាន ឬពុំមានឡើយ គឺបានត្រឹមតែជាការសង្ស័យក្នុងករណីឃាតកម្មតែប៉ុណ្ណោះ។
ចុះមតិរបស់លោកអ្នកវិញ?
Loading...
0 comments:
Post a Comment