កាលពីយប់មិញ គឹម ឌីណា អតីតពិធីការនី របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស បានមានមតិខ្លះៗផងដែរ ទាក់ទងនឹងម្ចាស់ជ័យលាភីពិភពលោក The Voice Kids Cambodia កុមារា ពេជ្រ ថៃ ដោយបានលើកឡើងថា៖
គាត់ឈ្នះ តែខ្ញុំអាណិតគាត់ ហើយរិតតែអាណិតជាងអ្នកធ្លាក់ ព្រោះខ្លះលែងទុកគាត់គឺជាក្មេងឆ្លាត ពូកែ និង គួរឲ្យស្រឡាញ់ដូចមុនហើយ ហើយគាត់នឹងឆ្លងកាត់នូវការឌឺដងជាជាងការលើកទឹកចិត្ត។
ពួកគាត់ធ្លាក់ តែខ្ញុំអរនិងរិតតែអរពេលព្រោះចាប់ពីពេលនេះទៅ ពួកគាត់នឹងទទួលបានតែការលើកទឹកចិត្តនិងការស្រឡាញ់ ដែលទាំងអស់នេះនឹងជួយឲ្យកុមារភាពរបស់គាត់ពោរពេញទៅដោយអត្ថន័យ។ ក្មេងៗទាំងអស់សមនឹងទទួលបានការលើកទឹកចិត្តនិងស្រឡាញ់ពីមនុស្សដែលធ្លាប់ឆ្លងកាត់កុមារភាព។
Kid is so innocent so please understand this and don't use your mocking words to him.

ទាក់ទងនឹង កុមារា ពេជ្រ ថៃ យើងឃើញមានបងប្អូនអ្នកលេងហ្វេសប៊ុក មួយចំនួនបាននិយាយលើកឡើង ហេតុផលផ្សេងៗពីគ្នា តាមរយៈការយល់ឃើញ របស់ខ្លួន ។ ចុះចំណែកប្រិយមិត្តវិញ យល់យ៉ាងណាដែរ?










ផ្តល់សិទ្ធិដោយ: amapapa
0 comments:
Post a Comment