Saturday, October 21, 2017

ជំងឺតិចតូចសោះប្រែក្លាយទៅជាជំងឺធំគ្រាន់តែមុតដៃសោះ!!! ចេញពីពេទ្យមួយ ទៅពេទ្យមួយទៀតយ៉ាងសង្វេគបំផុត


កាលពីម្សិលមិញនេះ ក្នុង Facebook របស់បងប្រុសម្នាក់ឈ្មោះ Solida Chhaiychanrithy គាត់បានបង្ហោះសារដ៏ឈឺចាប់បំផុតដែលប្អូនប្រុសរបស់គាត់បានជួបប្រទះ ដែលមិននឹកស្មានដល់ថាគ្រាន់តែជំងឺតូចសោះប្រែក្លាយឲ្យទៅជាជំងឺធ្ងន់ធ្ងរទាល់តែសោះ ដោយក្នុងនោះបងប្រុសខាងលើបានរៀប​រាប់លម្អិតថា៖
"លោកពេទ្យនៅមន្ទីរពេទ្យអង្គរធំជាមន្ទីរពេទ្យធំត្រដែតសង្ហាកណ្ដាលទីក្រុង!តើលោកពេទ្យរូបណាដែលព្យាបាលប្អូនខ្ញុំរបៀបនេះ?ដេរ៧ថ្នេរដូចដេរបាវស្រូវ! អ្វីដែលហៅថាការព្យាបាលអនុវត្តន៍តាមក្បួនខ្នាត guidelineរបស់ពេទ្យ? របួសបន្តិចបន្តួចប៉ុន្តែជាការធ្វេសប្រហែលរបស់ពេទ្យត្រឹមតែ៦ថ្ងៃនៃការព្យាបាលមិនបានត្រឹមត្រូវនោះវាបានបង្ករមេរោគតេតាណុសដ៏សាហាវចំពោះប្អូនប្រុសតែម្នាក់របស់ខ្ញុំ! បើគិតពីថ្ងៃរបួសហើយព្យាបាលភ្លាមៗនោះមកទល់មេរោគធ្វើទុក្ខតែ៦ថ្ងៃទេហើយថ្ងៃនុងគឺទាញខ្នងថ្គាមប្រកាច់តែមិនបង្អង់ក៏បញ្ជូនទៅដល់កាល់ម៉ែត្រក្នុងរយៈជាង១០នាទីប៉ុណ្ណោះ!





ហុឹមមន្ទីរពេទ្យកាល់ម៉ែត្រ!លោកពេទ្យអើយបើដឹងថាជម្ងឺនេះវាសាហាវហើយខ្លួនគ្មានឧបករណ៍ស្ដង់ដានិងគ្មានបន្ទប់សម្រាប់ព្យាបាលទេហេតុ អ្វីមិនប្រាប់អាណាព្យាបាលអ្នកជម្ងឺ?ឃាត់ទុកដាក់សេរ៉ូមចាក់ថ្នាំព្យាបាលធម្មតាយ៉ាងនេះ?តែនៅពេលលឺថាយើងមានលទ្ធភាពបញ្ជូនទៅក្រៅប្រទេសបានហៅប្រាប់ថាជំងឺណឹងមើលមិនជាទេវាកម្រិតធ្ងន់៩៥%ស្លាប់។ម៉ាពេទ្យកាល់ម៉ែត្រគ្មានពេទ្យជំនាញសង្គ្រោះបន្ទាន់សោះដែលត្រូវជួយបញ្ជូនចេញនោះនៅតែរង់ចាំពេទ្យប្រចាំសាលណឹងជាអ្នកបញ្ជូនរហូតដល់ម៉ោង៦ព្រឹកស្អែកទាំងខ្ញុំអង្វរសុំចេញទាំងយប់តែត្រូវគាត់អូសក្រឡា។





បងប្អូនមីងមាញាតិមិត្តខ្ញុំអើយជួយពិចារណាខ្ញុំផងព្រោះពេលនេះខ្ញុំនិងក្រុមគ្រួសារទាំងមូលឈឺចាប់តក់ស្លុតរន្ធត់នឹងអ្វីដែលកំពុងកើតឡើងចំពោះប្អូនប្រុសខ្ញុំណាស់!មើលចុះតើគួរទេ?តើគុណធម៌ពេទ្យទៅណា?ក្រមសីលធម៌វិជ្ជាជីវៈពេទ្យទៅណា?មានដែលចងចាំកាលស្បថទេលោកពេទ្យ? បុគ្គលពេទ្យនិងមន្ទីរពេទ្យគួរតែទទួលខុសត្រូវទេ? ដៃនេះមិនដល់១០ថ្ងៃផងសភាពមេរោគវាជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ។ មេរោគចូលគ្រប់កន្លែង ដូចជា ក្រលៀនសួតខួរក្បាលបេះដូងសរសៃប្រសាទនិងកន្លែងសំខាន់ៗរបស់រាងកាយរឿងដើមហេតុតែម្យ៉ាងដេរព្យាបាលរបួសមិនត្រឹមត្រូវហើយពេលមេរោគធ្វើទុក្ខមន្ទីរពេទ្យកាល់ម៉ត្រដែលទទួលអ្នកជម្ងឺក៏មិននិយាយប្រាប់ថាមិនអាចព្យាបាលបាននិងពន្យាពេលទុកប្អូនខ្ញុំដល់មួយយប់ទើបមេរោគវារាលដាលដល់ថ្នាក់នេះហើយអួតថាធានាអះអាងមិនអីទេចាំគាត់អ្នកបញ្ជូនទៅផ្ទាល់ដល់ឡានសង្គ្រោះពេទ្យថៃ។





សូមបងប្អូនមើលចុះរូបខាងក្រោមបន្ទប់និងឧបករណ៍សង្គ្រោះបន្ទាន់កាល់ម៉ែត្រនិងនៅពេទ្យប្រទេសថៃ! ហេតុអ្វីលោកពេទ្យឃោរឃៅម្ល៉េះ?មកពីមិនមែនសាច់ឈាមរបស់ខ្លួនឯងឬ? ជីវិតប្អូនប្រុសខ្ញុំណា?យកអ្វីមកជំនួសការឈឺចាប់នេះ? តើគួរគេចពីកាទទួលខុសត្រូវទេលោកពេទ្យ? វានឹងស្លាប់ពលរដ្ឋខ្មែរផ្សេងទៀតក្នុងលក្ខណ្ឌ័ដូចគ្នានេះ។ជីវិតមនុស្សមិនមែនសត្វស្រមោចសង្អារទេលោកអើយ!ការឈឺចាប់មានដូចគ្នានិងធ្វើអោយមនុស្សមួយគ្រួសារត្រូវកើតទុក្ខរីងរៃ។មិនចង់យកពេទ្យខ្មែរយើងទៅប្រៀបធៀបគេទេតែនេះវាប៉ះលើខ្លួនឯងវាឈឺណាស់!និយាយអោយមានការចេះទទួលខុសលើក្រមសីលធម៌វិជ្ជាជីវៈខ្លួន! ដឹងថាលោកពេទ្យត្រូវមានទោសនូវការធ្វេសប្រហែស និងសម្លាប់មនុស្សដោយចេតនាឬអចេតនាទេ? រាត្រី១៩តុលា២០១៧។"



ខាងក្រោមនេះក៏ជាសារដែលបងប្រុសខាងលើបានបង្ហោះក្នុងថ្ងៃដដែលផងដែរ ដែលមានអត្ថន័យថា៖

"ភក្ដីដួល!​ហើយទៅមន្ទីរពេទ្យអង្គរធំដេរនិងលាងសំអាត២ថ្ងៃម្ដងតាមការណែនាំរបស់ពេទ្យ!​៦ថ្ងៃក្រោយប្រកាច់ទាញថ្គាមនិងខ្នង!មិនយូរទេត្រឹមជាង១០នាទីបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្របន្ទប់សង្គ្រោះបន្ទាន់!តែ​កាល់ម៉ែត្រលោកប្រធានសាលដែលជំនាញសង្គ្រោះប្រាប់ថារោគតេតាណុសតែមិនប្រាប់ថាជម្ងឺអាចធ្ងន់ធ្ងរដល់ស្លាប់អឹញ្ចឹងទេ!​ព្រោះដំបូងមិនដឹងថាក្រុមគ្រួសារអ្នកជំងឺធូធារឬជាអ្នកណាស្មានថាធម្មតាមើលទៅ(នេះនិយាយអោយអស់វាជាការពិត)​អាការៈមិនធូរសោះតាមអ្នកនៅថែប្រាប់នោះខ្ញុំផ្ទាល់ទៅនាល្ងាចនុងតែម្ដងព្រោះដំបូងខ្ញុំគិតមិនអីដែរដោយអាងពេទ្យជំនាញ!





មានឯណាពេលខ្ញុំទៅដល់មើលប្អូនបានដឹងថាប្អូនខ្ញុំមិនអាចនៅក្នុងសភាពព្យាបាលបែបនេះបានទេ!ក៏ចេញមុខទៅសួរនាំពេទ្យប្រចាំការនិងជាប្រធានសាល!ដំបូងឡើយមិនទាំងមើលមុខខ្ញុំផងនៅពេលដែលខ្ញុំជំរាបសួរ!ការសួរនាំរបស់ខ្ញុំហើយដឹងពីសមាសភាពគ្រួសារបានប្រាប់ថាអ្នកជម្ងឺគ្មានសង្ឃឹមរស់ទេគឺ៩៥%អាចស្លាប់ព្រោះមន្ទីរពេទ្យកាល់ម៉ែត្រគ្មានបន្ទប់និងឧបករណ៍ស្ដង់ដាដែលអាចព្យាបាលជម្ងឺនេះបានឡើយព្រោវាជាប្រភេទតេតាណុសកម្រិតធ្ងន់!ពុទ្ធោពេលនោះយើងសែនស្លុតនូវសំដីពេទ្យប្រាប់!ភ្លាមនោះខ្ញុំក៏សុំគាត់បញ្ជូនទៅក្រៅប្រទេសគឺថៃ!ពេទ្យថាបញ្ជូនៗទៅព្រោះនៅទីនេះក៏ស្លាប់ដែរព្រោះគ្មានលទ្ធភាពព្យាបាលទេ។ព្រះជាម្ចាស់បើដឹងបែបនេះម្ដេចមិនប្រាប់ក្រុមគ្រួសារអ្នកជម្ងឺតាំងពីព្រឹក?អ្នកថែទាំភក្ដីនិយាយថាពិបាកណាស់ចង់សួរនាំឬប្រាប់ពីអាការៈធ្វើទុក្ខរបស់ភក្ដីដល់ពេទ្យតែសំដីអាក្រក់ស្ដីអោយគ្រាន់ទៅប្រាប់ថាសេរ៉ូមជិតអស់នោះ។យូរៗអ្នកថែខ្លាចពេទ្យ!





និយាយរឿងបញ្ជូនខ្ញុំសួរថាតើគួរបញ្ជូនរបៀបម៉េចដើម្បីសុវត្ថិភាពជីវិតនិងទាន់ពលវលា?ប្រធានសាលនោះជាដុកទរ័ធំប្រចាំអាគារង្គ្រោះបន្ទាន់!ហៅខ្ញុំទៅសួរចរចារឿងលុយជួលambulance ជួលពេទ្យជំនាញដូចគាត់ដែលសង្រោះតាមផ្លូវនិងជួលឧបករណ៍បំពាក់ក្នុឡានសង្គ្រោះ!ខ្ញុំថាលោកដុកទរ័កុំនិយាយរឿងលុយធ្វើយ៉ាងណាអោយមានសុវត្ថិភាពប្អូនខ្ញុំ!គាត់ក៏តបថាអឹញ្ចឹងអោយតែបងឯងព្រមចាំខ្ញុំតេរកដុកទរ័ជំនួសខ្ញុំសិន។គាត់ថាចឹងអាចបញ្ជូនម៉ោង១០យប់ចេញតែម្ដងបាន!​ចាំបាត់ៗ!ម៉ោងជិត១០ខ្ញុំទៅសួរនាំការបញ្ជូនគាត់ឆ្លើយថាអត់មានពេទ្យជំនួស!ខ្ញុំថាចឹងអាចរកដុកទរ័ផ្សេងដែលជំនាញបានទេដើម្បីកុំអោយយឺតពេល?គាត់ថាចឹងចាំគាត់តេរក!រហូតដល់ម៉ោងជាង១០ប់នោះខ្ញុំសួរគាត់ថាអាចរកដុកទរ័ផ្សេងទៅមុនបានទេ?រកមិនទាន់បានទេព្រោះអ្នកខ្លះតេមិនលើកអ្នកខ្លះតេហើយគេមិនទៅទេព្រោះជីវភាពគេហូរហៀគេគិតពីសុខភាពគេដែរ។





ខ្ញុំនិងក្រុមគ្រួសារច្រាស់ច្រាលៗ​ម៉ោងជិត១១យប់ខ្ញុំទៅសួរម្ដងទៀតយ៉ាងម៉េចហើយលោកដុកទរ័?គាត់ថានៅតែរកមិនបាន!ខ្ញុំក៏ថាពេទ្យម៉ែត្រទាំងមូលអត់ពេទ្យជំនួសសោះក្រៅពីលោកុកទរ័?គាត់ថាយប់ដេកបិទទូរសព្ទ័អស់ហើយម្យ៉ាងពទ្យខ្លះគេធូធារគេមិនទៅទេ!ខ្ញុំស្មុគស្មាញគិតអ្វីក៏មិនចេញពេលនោះ!ស្រាប់តែនឹកដល់យន្តហោះង្គ្រោះព្រោះឃើញអាការៈប្អូនមិនប្រសើរសោះ!យន្តហោះធម្មតាគេមិនទទួលហើយខ្ញុំមិនបានដឹងថាកាល់ម៉ែត្រមានអនុស្សារណៈយន្តហោះមន្ទីរពេទ្យថៃហើយនឹកអីក៏មិនឃើញតាមពិតខ្ញុំមានមិត្តភក្រ័ជាច្រើននិងជម្រើសជាច្រើនប៉ុន្តែនឹកមិនឃើញសោះ!!ម្យ៉ាងពេទ្យបិទឈឹងដោយរង់ចាំតែគា់ត់ម្នាក់សម្រេចជីវិតប្អូនខ្ញុំ។ពេលនោះខ្ញុំសម្រេចចិត្តថាបើគ្មានដំណោះស្រាយនឹងទៅតាម​យន្តហោះសង្គ្រោះ។





តែមកពិភាក្សាជាមួយពេទ្យដដែលភ្លាមនោះគាត់ថាចាំគាត់ថាយប់នេះគាត់ធានាមើលអ្នកជម្ងឺនិងដឹកចេញម៉ោង៦ព្រឹក​ដែលចប់ម៉ោងគាត់នៅកាល់ម៉ែត្រ។ដោយគា់ត់អះអាងហើយអះអាងទៀតថាគាត់ធានាទាំងយប់ណឹងនិងរហូតប្ដូរឡានពេទ្យរបស់ថៃដោយសុវត្ថិភាពមិនអោយស្លាប់។ម្យ៉ាងយប់នោះម៉ោងជិត២យប់ហើយមិនហ៊ានតេរំខានបងប្អូនញាតិមិត្តណាទេម៉្លោះហើយតាមតែពេទ្យនុងឯង។





​ប៉ុន្តែតាមពិតរយៈពេលនៅកាល់ម៉ែត្រមិនបានជួយអ្វីទាល់តែសោះហើយទុកពេលវេលាអោយមេរោគចូលជ្រៀតជ្រែកកន្លែងសំខាន់ៗនៃរាងកាយ​អោយកាន់តែធ្ងន់ធ្ងរព្រោះមេរោគដ៏សាហាវនេះវាបានចូលដល់ខួរក្បាល​ក្រលៀន សួត​ពិសេសប្រពន្ធ័សរសៃប្រសាទដែលវាបញ្ជាអោយបេះដូងដើរញាប់​ដល់គាំង​និងសម្ពាធឈាមចុះអស់។មេរោគនេះបណ្ដាលមកពីការមុតដៃហើយមន្ទីរពេទ្យអង្គរធំជាអ្នកព្យាបាលដូចក្នុងរូបថតនោះ!មិនដល់មួយសប្តាហ៍ត្រូវបញ្ជូនមកកាលម៉ែត្រក្នុងបន្ទប់សង្គ្រោះតូចមួយមិនមានអ្វីឧបករណ៍អ្វីមកជួយទេមានតែសេរ៉ូមនៅដៃមួយប៉ុណ្ណោះហើយក្នុងបន្ទប់នោះត្រូវបិទភ្លើងអោយងងឹតតាមអ្នជម្ងែតែថ្លង់ម្លេងម៉ាសុីនត្រជាក់យ៉ាងចាស់នោះដែលជារឿយៗប្អូនខ្ញុំសម្លឹងទៅរកសម្លេងនោះហើយមានអាការៈប្រកាច់ថប់ដង្ហើមចង់ដាច់ខ្យល់។




មន្ទីរពេទ្យអង្គរធំនិងលោកដុកទរ័ប្រធានសាលអាចចាកចេញពីកាទទួលខុសត្រូវអាយុជីវិតប្អូនប្រុសតែម្នាក់របស់ខ្ញុំបានទេ?​មិនប៉ះចំសាច់ឈាមយើងប្រាកដជាមិនស្គាល់អត្ថន័យនៃការរន្ធត់តក់ស្លុតនិងឈឺចាប់ទេ។
ខាងក្រោមជារូបភាពក្នុងICUនៃមន្ទីរពេទ្យ​សុីនភេទប្រទេសថៃ!មិនចង់សរសើគេទេគឺជាការពិតគេសង្គ្រោះដោយគុណធម៌ជាមនុស្សនិកហរមសីលធម៌វិជ្ជាជីវះពេទ្យដែលមានកាតព្វកិច្ចង្គ្រោះជីវិតមនុស្សសត្វ។ចំណាយមួយថ្ងៃមួយមុឺនដុល្លាក្នុងមួយថ្ងៃពិតជាធ្វើយើងអស់ចិត្តអស់ថ្លើម!​ចុះស្រុកយើង?ត្រឹមម៉ុតដៃដូចក្នុងរូបអាចទៅបែបនេះបាន?គួរតែខ្មាស់គេទេ?ដេររបួសយ៉ាប់ជាងគេដេរជ្រូកនុងក្មេងដេរបាវទីទៀត!តែនិយាយប៉ះមិនបានទេ!លោកអើយ!។អ្នកណាសងជីវិតប្អូនខ្ញុំ? ពេលនេះជាតិពុលពេញឈាមនិងក្រលៀនត្រូវលាងបន្ទាន់ដោយពេទ្យជំនាញ។"

ដូចនេះសូមបងប្អូនជួយពិចារណាផងថារឿងនេះវាយ៉ាងម៉េចដែរចំពោះរឿងរ៉ាវរបស់ប្អូនគាត់ និងពេទ្យទាំងពីរនេះ?












Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet