នៅថ្ងៃទី ២០ តុលា ២០១៧ ផេកហេ្វសប៊ុករស្មីហង្សមាស បានអញ្ចើញម្តាយរបស់នាង សាន ស្រីឡៃ មកធ្វើកិច្ចសម្ភាសន៍មួយអំពីប្រវត្តិជីវិតតស៊ូរបស់នាង សាន ស្រីឡៃ មុននឹងក្លាយជាតារាចម្រៀងចម្រៀងប្រចាំផលិតកម្មហង្សមាស តាមរយៈការប្រឡង The Voice Cambodia រដូវកាលទី ២ នោះ និង អំពាវនាវរកមូលនិធិដើម្បីជួយដល់កូនៗទាំងពីរ ព្រមទាំងកម្មវិធីបុណ្យខួបគម្រប់ ៧ នៃសពរបស់នាងផង ។

បើតាមការរៀបរាប់របស់អ្នកម្តាយ នាង សាន ស្រីឡៃ មានប្រវត្តិជីវិតយ៉ាងកម្សត់ ដោយតស៊ូរកប្រាក់ជួយគ្រួសាតាំងពីវ័យក្មេងមកម្ល៉េះ គឺនៅអាអាយុ ១២ ឆ្នាំ នាងដើរស៊ីឈ្នួលបោកខោអាវឱ្យគេ ដោយទទួលបានកម្រៃឈ្នួល ១០០០ រៀលក្នុងមួយសម្រាប់ ( ខោមួយ អាវមួយ ) និង ដើរធ្វើក្រចកឱ្យគេ ។ សុះចូលមកដល់អាយុ ១៦ ឆ្នាំ នាងបានសុំគេដើរច្រៀងក្នុងវង់តន្ត្រីស្រុកស្រែមួយដែលគេជួលទៅលេងតាមពិធីផ្សេងៗ ដោយទទួលបានប្រាក់កម្រៃ ៣០០ បាត ( ប្រហែល ៣០០០០ រៀល ) ក្នុងមួយយប់ ។ ចូលមកដល់អយុ ១៨ ឆ្នាំ ទើប ស្រីឡៃ មានប្តីរហូតមានកូនប្រុសពីរនាក់ ជាមួយបុរសដែលជាឃាតកបាញ់សម្លាប់នាងនោះ ។

ចំណែកអ្នកនាង ពេជ្រ សោភា ដែលកំពុងមានវត្តមាននៅក្នុងនាទីនោះដែរ ក៏បានរៀបរាប់អំពីប្រវត្តិក្នុងការប្រឡងចម្រៀងរបស់នាង សាន ស្រីឡៃ ក្នុងនាមជាគ្រូបង្វឹកផ្ទាល់របស់ ស្រីឡៃ ក្នុងកម្មវិធី The Voice Cambodia កាលនោះ យ៉ាងលម្អិតផងដែរ ៕
សូមស្តាប់បទសម្ភាសក្នុងវីដេអូខាងក្រោម ៖
ប្រភព៖ komsarn.com
0 comments:
Post a Comment