ថ្មីៗនេះកញ្ញា នីឡា ដែលជាតារាកំប្លែងវ័យក្មេងមានសម្រស់ស្រស់ស្អាត បានទទួលរងការរិះគន់ពីអ្នកលេងហ្វេសយ៉ាងខ្លាំងនៅក្នុងវីដេអូមួយដោយកញ្ញាបានធ្វើពិធីខួបកំណើយឲ្យមិត្តភក្តិ នំខេកជំនួសដោយ បាយមួយចាននិងធូប។

ដោយអ្នករិះគន់មួយចំនួនបានបញ្ចេញមតិថា ការធ្វើបែបនេះប្រៀបដូចជាធ្វើបុណ្យសពដូច្នេះដែរ។

ប៉ុន្ដែនៅប៉ុន្មានម៉ោងនេះ កញ្ញាបាន Live វីដេអូបកស្រាយពីបញ្ហានេះថា កញ្ញាមិនចង់និយាយអ្វីច្រើននោះទេ ព្រោះឲ្យតែនិយាយចេញទៅដឹងតែមានអ្នករិះគន់តែម្ដង ព្រោះថានេះមិនមែនជាលើកទីមួយទេដែលរងការរិះគន់នោះ ដោយសារតែការងារមមាញឹកពេកទើបកញ្ញាគ្មានពេលវេលាទៅទិញនំខេក នេះគ្រាន់តែធ្វើបង្ហាញពីក្ដីស្រឡាញ់ឲ្យមិត្តភក្តិតែប៉ុណ្ណោះ។


សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
0 comments:
Post a Comment