
ថៃ៖ នៅវេលាម៉ោង០៩.០០នាទីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ប៉ូលីសស្រុកឆាងភឿក ខេត្តឈៀងម៉ៃ បានទទួលរាយការណ៍មកថាជួបក្មេងទារកត្រូវបានគេយកមកចោលនៅបរិវេណជាប់នឹងផ្ទះអ្នកភូមិ ផ្លូវលេខ១២ សុខក្សេម តំបន់សុថេប ស្រុកមឿង ខេត្តឈៀងម៉ៃ ដោយក្មេងនៅមានជីវិតនិងមានទងផ្ចិតជាប់និងផ្ចិតទៀតផង ក្រោយពីបានទទួលបានដំណឹងក្រុមអាជ្ញាធរជួយសង្គ្រោះនិងអាជ្ញាធរដែលពាក់ព័ន្ធបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ អ្នកភូមិមួយក្រុមកំពុងតែឈរចោមរោមមើលនៅបរិវេណខាងលើ ប្រទះឃើញក្មេងទារកមានកន្សែងរុំខ្លួនហើយដាក់នៅក្នុងកាតាប ត្រូវគេយកមកចោលនៅក្បែរធុងសំរាម ជាភេទស្រី ក្មេងនៅមានដង្ហើមប៉ុន្ដែមានអាការហត់ ពីព្រោះទើបតែកើតមកថ្មីៗហើយឃើញមានទងផ្ចិតជាប់និងផ្ចិតរបស់ក្មេងទៀតផង ដោយគេគិតថាក្មេងនៅមិនទាន់បានបៅដោះម្ដាយនៅឡើយទេ មន្ត្រីប៉ូលីសបានធ្វើការកំណត់ហេតុព្រមទាំងប្រគល់ឲ្យក្រុមអាជ្ញាធរជួយសង្គ្រោះយកក្មេងទៅព្យាបាលនៅមន្ទីពេទ្យ “ឡានណា”។
បន្ទាប់ពីសួរសាក្សីនៅកន្លែងកើតហេតុជាបឋមបានឲ្យដឹងថា នាព្រឹកថ្ងៃនេះខណៈពេលដែលកំពុងបើកបររថយន្ដនៅបរិវេណខាងលើ បានឮសម្លេងរបស់ទារក ដោយភាពងឿងឆ្ងល់ទើបចតរថយន្ដចុះរកមើលក៏ប្រទះឃើញក្មេងទារកត្រូវដែលគេយកមកចោល សាក្សីដែលបានឃើញបានតេទូរស័ព្ទទៅប៉ូលីសដែលពាក់ព័ន្ធដើម្បីឲ្យមកត្រួតពិនិត្យជាបន្ទាន់ ព្រោះនៅវេលានោះមានភ្លៀងរលឹមស្រិចៗអាចនឹងធ្វើឲ្យក្មេងមិនស្រួលខ្លួន បន្ទាប់ពីនោះអាជ្ញាធរបានចុះមកធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុភ្លាមៗ។


0 comments:
Post a Comment