
ប្រជាជនខេត្តត្បូងឃ្មុំប្រមាណ ៩៦ ៤០៧ នាក់មានកម្ចីសរុបដល់ទៅ ៤០៨ លានដុល្លារ ហើយចំនួន ១ ៣៧២ នាក់ក្នុងចំណោម ៩៦ ៤០៧ នាក់នេះពុំមានលទ្ធភាពសងប្រាក់ទៅធនាគារវិញ ហើយគិតជាភាគរយស្មើរនឹង ២,៨៧ ភាគរយ ដែលជាអត្រាខ្ពស់បំផុតនៃកម្ចីមិនដំណើរការនៅក្នុងខេត្តក្រុងទាំង ២៥ ទូទាំងប្រទេសកម្ពុជា។
បើតាមលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំបានឲ្យដឹងកាលថ្មីៗនេះថា តម្លៃដំណាំកសិកម្មនៅក្នុងខេត្តត្បូងឃ្មុំបានធ្លាក់ទាបកាលពីឆ្នាំមុន ដែលនេះជាឧបសគ្គធំសម្រាប់ប្រជាកសិករមួយភាគធំក្នុងខេត្តនេះ។អភិបាលខេត្តរូបនេះ បញ្ជាក់បន្ថែមថា អ្នកខេត្តត្បូងឃ្មុំភាគច្រើនជាកសិករដាំដំណាំកសិកម្ម កៅស៊ូ ម្រេច និងដំណាំកសិកម្មជាច្រើនផ្សេងទៀត ហើយបច្ចុប្បន្នដំណាំពួកគេកំពុងជួបបញ្ហាខ្វះទីផ្សារនិងតម្លៃផលិតផលកសិកម្មធ្លាក់ចុះ ទើបជាហេតុធ្វើឲ្យប្រជាជនមិនមានលទ្ធភាព សងប្រាក់ទៅធនាគារបានទាន់ពេលវេលា និងកម្ចីក៏កាន់តែច្រើនឡើងទៀត៕




0 comments:
Post a Comment