
ជាទូទៅ គេតែងតែគិតថាការដែលប្តីប្រពន្ធមួយគូរមិនអាចមានកូនខ្លួនឯងបាន គឺដោយសារតែភាគីខាងស្រីនោះមិនអាចបង្កកំណើតបាន ប៉ុន្តែវាមិនមែនគ្រប់ករណីទាំងអស់នោះទេ។ អសមត្ថភាពក្នុងការបង្កកំណើតក៏អាចបណ្តាលមកពីភាគីបុរសបានដែរ។ រោគសញ្ញាទាំង៦នេះបង្ហាញថាភាគីបុរសនឹងមិនអាចមានកូននោះទេ៖
១. ដើមទ្រូងរបស់អ្នកធំខុសធម្មតា
ប្រសិនជាដើមទ្រូងរបស់អ្នកឡើងធំ ខុសពីមនុស្សប្រុសធម្មតា វាបណ្តាលមកពីអតុល្យភាពនៃអរម៉ូនភេទអឺស្ត្រូសែន និងតេតូស្តេរ៉ូនដែលវាមាននៅក្នុងខ្លួនអ្នក។

២. ពិបាកក្នុងការបញ្ចេញទឹកកាម
ប្រសិនជាអ្នកមានការពិបាកនៅក្នុងការបញ្ចេញទឹកកាមនៅពេលរួមភេទ វាអាចនឹងបណ្តាលអោយមានបញ្ហាដល់ការបង្កកំណើតរបស់អ្នក។
៣. មានចំនួនស្ពែមតិច
ក្រៅពីការពិបាកក្នុងការបញ្ចេញទឹកកាមហើយនោះ បរិមាណស្ពែមដែលនៅក្នុងទឹកកាមមានចំនួនតិចក៏ជាសញ្ញាមួយបង្ហាញពីបញ្ហានេះដែរ។
៤. មិនសូវមានចំនង់ផ្លូវភេទ
ចំនង់ផ្លូវភេទ គឺបាតុភូតធម្មជាតិដែលប្រក្រតីមួយ ប៉ុន្តែប្រសិនបើអ្នកមិនសូវមានចំនង់ផ្លូវភេទ រឺស្ទើរតែគ្មានសោះនោះ វាគឺជារឿងមិនប្រក្រតីដែលអ្នកត្រូវយកចិត្តទុកដាក់ហើយ។
៥. ពងស្វាសរបស់អ្នកតូចជាងធម្មតា
វាគឺជារោគសញ្ញាកម្រម្យ៉ាងដែលត្រូវបានគេអោយឈ្មោះថា ដែលពេលខ្លះវាបង្កមកពីសែនតាំងពីកំណើតរបស់អ្នកម្ល៉េះ។ នៅពេលពងស្វាសអ្នកតូចជាងធម្មតា វានឹងធ្វើអោយការផលិតស្ពែមរបស់អ្នកបានបរិមាណតិចផងដែរ។

៦. ពងស្វាសមានសភាពហើម និងមានការឈឺចាប់
ប្រសិនជាពងស្វាសមានសភាពហើម និងមានការឈឺចាប់ អ្នកត្រូវប្រញាប់ទៅពិនិត្យមើល ដោយសារជួនកាល វាអាចបណ្តាលមកពីច្បត់សរសៃរឈាមនៅក្នុងនោះ ដែលជាលទ្ធផល វាអាចធ្វើអោយប៉ះពាល់ដល់សមត្ថភាពបន្តពូជរបស់អ្នក។

ប្រសិនជាអ្នករកឃើញរកសញ្ញាណាមួយដែលដូចនឹងរោគសញ្ញារបស់អ្នកផ្ទាល់ អ្នកគួរប្រញាប់ទៅទទួលការពិនិត្យអោយបានច្បាស់លាស់ ដើម្បីដឹងពីស្ថានភាពរបស់អ្នក។ លើសពីនេះទៅទៀត អ្នកក៏គួរតែធ្វើការពិនិត្យអោយបានទៀងទាត់ដែរ ដើម្បីបង្ការបញ្ហាដែលមិនប្រក្រតីអ្វីមួយកើតឡើងលើអ្នក៕
0 comments:
Post a Comment