Tuesday, October 10, 2017

មើលទៅពួកគាត់ស្រលាញ់គ្នាណាស់!! ភរិយា«នាយក្រិន»ទម្លាយអារម្មណ៍ក្នុងចិត្ត ក្រោយនាយក្រិនធ្វើរឿងមួយដែលនឹកស្មានមិនដល់…



តារាកំប្លែង​ប្រចាំ ក្រុមនាយ​ កុយ រាងតូចល្អិត នាយ ក្រិន​ បន្ទាប់ពីបានរៀបការ រួចមកតារាកំប្លែងរូប​នេះ មានទឹកមុខ ស្រស់ស្រាយ សប្បា​យចិត្ត និងមានសុភ​មង្គល មិនចា​ញ់ គូស្វាមីភរិយា ដទៃឡើយ ។


ប៉ុន្តែជាក់ស្តែងកាល ពី​ពេលថ្មីៗនេះ តារាកំប្លែងមា​ឌតូចល្អិត តែសម្ដីធំរូបនេះ ​មានការ​លេចលឺ​​ព័ត៌មាន​មិនល្អ​ពី​ចំណង​ស្នេហ៍​​ប្តី​ប្រពន្ធ​របស់​តារា​កំប្លែង រូបនេះ ។


ប៉ុន្តែ​យ៉ាងណាក៏ដោយ នាយ​ក្រិន តែងតែ​ចេញមុខច្រាន​ចោល​ពី​រឿងនេះ ។ ហើយថ្មីៗ​នេះ នាយ​ក្រិន ក៏បាន​ទិញ​វត្ថុ​​អនុស្សាវរីយ​សម្រាប់​ភរិយា​​របស់ខ្លួន​គឺ​ទូរស័ព្ទ iPhone 7 plus ដែល​ធ្វើឱ្យ​ភរិ​យា​ញញឹម​បិទមាត់​មិន​ជិត​ ។


ក្រោយពី​​បានទទួល​​កាដូ​ទូរស័ព្ទ​​ដ៏​ស្រស់ស្អាត​ពី​ស្វាមី ភរិ​យា​របស់​តារា​កំប្លែង​រូ​ប​នេះ​បាន​សម្តែង​នូវ​អារម្មណ៍​​​សប្បាយរីករាយយ៉ាងខ្លាំង ចំពោះ​​ស្វាមី​របស់ខ្លួន​ ​ហើយ​ប្រាប់ថា ​ទម្រាំ​បាន​​កាដូ​មួយ​នេះស្វាមី​រប​ស់​នាងខំ​ប្រឹង​ណាស់​ ។


ជាមួ​​យគ្នា​នោះ​ ភរិយា​​របស់ នាយ​ក្រិន បានសរសេរសារ​បង្ហោះ​​ថា ៖ « កុំ​ចាំ​មាន​អ្វី​គ្រប់យ៉ា​ង​ទើប​សាង​វា​​ យើង​សាង​ពេ​លវេលា​ល្អ​ឱ្យ​គ្នា​ ដោយ​មិនបាច់ចាំ​មាន​​អ្វី​គ្រប់យ៉ាង ​គ្រាន់តែយើង​​ចេះ​អត់ឱនឱ្យ​គ្នា​​ទៅវិញ ទៅមក​ ស្រឡាញ់គ្នា​យល់​ចិ​ត្ដ​គ្នា​ យក​ចិ​ត្ដ​ទុក​ដាក់​គ្នា ​នេះ​ហើយជា​ក​ម្លាំ​ង​ចិ​ត្ដ​គ្រប់​យ៉ាង​គឺ​ស្ថិតនៅ​លើ យើង​ជា​អ្នកសម្រេច​ ​គ្រប់គ្នា​តែង​តែសួរ​ខ្ញុំ​ថា ​ហេតុ​​អី​បានជា​ស្រឡាញ់​គាត់ ​ខ្ញុំ​ឆ្លើ​យ​ថា​ ខ្ញុំ​ស្រលា​ញ់​គាត់ ​ព្រោះ​គាត់​ជា​មនុស្ស​​ម្នាក់ ​ដែល​យល់​ចិ​ត្ដ ​មើល​ថែ​ឱ្យកម្លាំង​​ចិ​ត្ដ​ ពេលដែល​ជួប​បញ្ហា​ គាត់​ដើរ​តួ​ជា​ប៉ា​ ជា​ម៉ាក់ ជា​ប្ដី​ដ៏​​ល្អ​បំផុត​ទាំង​ពេល​ស​ប្បាយ ​ពេល​ជួប​ទុក្ខ​» ។​


ទោះបី​ជាមិនមាន​កាយសម្បទា​គ្រប់​គ្រាន់​ ក៏ពិតមែន ​តែនាយ​ក្រិន មានសំ​ណាង​ ដែលមាន​ភរិយា និង​ កូនប្រុស​ស្រី​ ដែលមា​ន​កាយសម្បទា ដល់​ទៅ​ពីរ​នាក់ ។ ពេលនេះ​ដែ​រ ​នាយក្រិន​រស់នៅ​ក្នុង​ជីវភា​ព​គ្រាន់បើ ។ ក្រៅពី​អាជីព​កំប្លែ​ង នាយ​ក្រិន ក៏មាន​​ហាង​លក់​គ្រឿងក្លែម​ ដែលមា​ន​ឈ្មោះថា​« ជួបគ្នានៅ​ហាង​នាយ​ក្រិន » ផងដែរ ៕



ប្រភព៖ khmerkomsan
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.