
កាលពីប៉ុន្មានម៉ោងមុននេះឃើញមាន ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបង្ហោះសារមួយទាក់ទង កុមារា ឡុង លីគ័ង្គ ដែលកុមារាម្នាក់នេះបានប្រឡងក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ ជាកម្មវិធីមួយដែលប្រឡងសមត្ថភាពសម្លេង និងកំពុងទទួលបានការគាំទ្រ មានអ្នកទស្សនាទូទាំងប្រទេស។
ស្រាប់តែ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏ជាអ្នកគាំទ្រនៅក្នុងកម្មវិធីមួយនេះ ដោយលោកមានចំណាប់អារម្មណ៍ជាខ្លាំងចំពោះទេពកោសល្យសម្លេងពីធម្មជាតិរបស់កុមារា ឡុង លីគ័ង្គ ដែលជាកូនក្រុមរបស់លោក ព្រាប សុវត្ថិ។ ក្នុងនោះផងដែរ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានសរសេរនៅលើហ្វេសប៊ុកផេករបស់ខ្លួនថា៖ “ខ្ញុំបានតាមដានការប្រឡង ខ្ញុំបាទដូចមានការចាប់អារម្មណ៍លើ ការច្រៀង កាយវិការ និង ការនិយាយស្ដី របស់ក្មេងម្នាក់នេះណាស់ អាយុ ទើបតែ ៩ ឆ្នាំ សោះក្លាហាន (ពិតជាគួរឲគោរពស្រឡាញ់ចូលចិត្ត)សុភាព !!!!សូមក្មួយ ប្រុសខិតខំតស៊ូបន្តទៀតនិងបានសម្រេចបំណងរបស់ក្មួយជាមិនខាន អ៊ំសូមជូនពរ ក្មួយនិងមានអនាគតល្អក្នុងជីវិតជានិច្ច !!!!!!"៕

ពិតជាមិនធម្មតាមែនកុមារាម្នាក់នេះ បើនិយាយឲ្យចំគឺពិតជាមានដុងពីកំណើតមែន ដោយក្នុងនោះផងដែរក៏មានអ្នកគាំទ្ររូបប្អូនជាច្រើន អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍រឹតតែខ្លាំងនោះគឺស្រែកគ្មានបែកសម្លេងអីបន្តិចសោះម៉ង។

គួរបញ្ជាក់ឡើងវិញផងដែរថា កូនក្រុមរបស់លោកព្រាប សុវត្ថិ គឺកុមារា ឡុង លីគង្គ័ បានបកស្រាយបទចម្រៀងមួយបទចំណងជើងថា «សាច់កម្មណាស់ខ្ញុំ» ដែលជាបទតម្រូវឲ្យស្រែកខ្លាំង។ មួយបទនេះ លីគង្គ័ បានឆក់យកបេះដូងអ្នកគាំទ្រជាច្រើន បូករួមនឹងមេក្រុមរបស់ខ្លួនលោកព្រាប សុវត្ថិ ផងដែរ ធ្វើឲ្យលោកញញឹម ជាមួយការពេញចិត្តយ៉ាងខ្លាំង។ ហើយមួយវិញទៀតសឹងតែធ្វើឲ្យទស្សនិកជនមួយចំនួនស្ទើរតែភ្លេចដកដង្ហើមទៅហើយ ពិតជាជាប់ចិត្តមែន។

ទីបំផុត កុមារា ឡុង លីគង្គ័ បានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយសារសម្លេងដ៏ពិរោះ បានទាក់ចិត្តអ្នកទស្សនាក៏ដូចជា Coach របស់ខ្លួនផ្ទាល់។ ដូចនេះកុំឲ្យខាតពេលយូរសូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖








សូមទទស្សនាវីដេអូ៖
0 comments:
Post a Comment