Tuesday, October 3, 2017

ផ្អើល​ពេញ​ពិភពលោក​!! ពង​ដាយ​ណូ​ស័​រ​ញាស់​កូន​ក្នុង​សារមន្ទីរ​ចេញ​រូបរាង​ពិត​លែង​ស្រមើល​ស្រមៃទៀតហើយ (មានវីដេអូ)



ពី​មុនគេ​ធ្លាប់តែ​ស្រមើល​ស្រមៃ និង សិក្សា​តាម​ផូស៊ីល​ហើយ​គូរ​រូបរាង​តាម​ការប៉ាន់ស្មាន​លើ​ការសិក្សា​តែប៉ុណ្ណោះ ។ ឥលូវ​នេះ​ស្រាប់តែ​ដាយ​ណូ​ស័​រ​ពិត​គឺ​ប្រាកដ​ខ្លួន​ឡើង​តាមរយៈ​ការ​ញាស់​ពី​ពង​វា​ដែល​ក្លាយជា​ថ្ម ២០០​លាន​ឆ្នាំមុន​បន្ទាប់ពី​គេ​យក​រក្សាទុក​ក្នុង​សាម​ន្ទីរ​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់​ត្រូវ​នឹង​កម្ដៅ​គ្រប់គ្រាន់​សម្រាប់​ការ​ញាស់ ។​ ពង​ដាយ​ណូ​ស័​រ​មួយ​គ្រាប់​ដែល​ញាស់​បន្ទាប់ពី​ដាក់​ក្នុង​បន្ទប់​មួយ ដែលមាន​ទីតាំង​នៅជាប់​បន្ទប់​កម្ដៅ ក្នុង​សារមន្ទីរ Museum für Naturkunde របស់​អាល្លឺម៉ង់ អាចញា​ស់បាន​នោះ​ដោយសារ​ប្រព័ន្ធ​កម្ដៅ ជួប​បញ្ហា​កើន​កម្ដៅ​ខ្ពស់ វា​ហាក់ដូចជា​បង្ក​ឲ្យ​មាន​ដំណើរការ​នៃ​កា​រញា​ស់ពង ដែល​បណ្ដាល​ឲ្យ​ពង​មួយ​នេះ​ញាស់​តែម្ដង​។​


​ស្របគ្នា​នោះ​លោក Gunther Warburg ដែលជា​អ្នកស្រាវជ្រាវ​ទាក់ទង​នឹង​ផូស៊ីល នៅ​សារមន្ទីរ Museum für Naturkunde ក្នុងប្រទេស​អាល្លឺម៉ង់ បាន​និយាយថា “​នេះ​គឺជា​ឱកាស​ដ៏​កម្រ​រកបាន​មួយ សម្រាប់​អ្នកវិទ្យាសាស្ត្រ​។ សត្វ​ដាយ​ណូ​ស័​រ​ប្រភេទ Gasosaurus នេះ ជា​ប្រភេទ​ពពួកសត្វ​ស៊ីសាច់​ជា​អាហារ ហើយ​វា​មាន​ដើមកំណើត​នៅ​ប្រទេស​ចិន​”​។​


លោក​សាស្ត្រាចារ្យ​រូបនេះ បាន​បកស្រាយ​ទៀតថា “​វា​នៅតែ​ជា​អាថ៌កំបាំង ព្រោះ​អ្វីដែល​យើង​ធ្លាប់​សិក្សា​កន្លងមក គឺ​គ្រាន់តែ​ជា​បំណែក​ឆ្អឹង​ខ្លះៗ​តែប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ​យើង​រកបាន​សត្វ​ប្រភេទ​នេះ ដែល​នៅមាន​ជីវិត​ដើម្បី​យកមក​សិក្សា ដែល​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ស្ថិតនៅក្នុង​ខ្សែភាពយន្ត Jurassic Park អញ្ចឹង​”​។​


យ៉ាងណាមិញ​ក៏​គួរបញ្ជាក់​ផងដែរ​ថា ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​ត្រូវបាន​បញ្ជូនទៅ Berlin Zoo ដែល​ត្រូវបាន​ចាត់ទុកជា​កន្លែង ដែលមាន​សុវត្ថិភាព​ក្នុងការ​ធ្វើការ​សិក្សា​ស្រាវជ្រាវ តែ​ទោះបីជា​យ៉ាងនេះ​ក្ដី ការ​បែកធ្លាយ​ការពិត​មួយចំនួន​ទាក់ទង​នឹង​ដាយ​ណូ​ស័​រ​នេះ បានធ្វើ​ឲ្យ​សាធារណជន​មានការ​ព្រួយបារម្ភ ក្នុងនោះ​មានដូចជា​ទម្ងន់ (​ប្រហែល​១១​គីឡូក្រាម​) និង​ទំហំ​របស់​វា​ជាដើម (​កម្ពស់​ជាង​៤១​សង់ទីម៉ែត្រ​)​៕




ប្រភព៖ likefreevideo
Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet