
កាលពីព្រឹកមិញនេះ សម្ដេចក្រឡោហោម ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានថ្លែងថា បញ្ហាជនបរទេសកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី នៅតែជាបញ្ហាមួយដែលមិនទាន់ដោះស្រាយដាច់ស្រេច ដោយសារមានចន្លោះប្រហោងយន្តការនៃការដោះស្រាយ។
"ខ្ញុំមិនអាចទ្រាំនឹងបញ្ហានេះបានតទៅទៀតទេ ត្រូវតែដោះស្រាយ។ អ្នកចេញលិខិតឲ្យជនបរទេសទាំងអស់ អត់រួចខ្លួនទេ បើតាមផ្លូវច្បាប់ត្រូវចាប់ដាក់គុកទាំងអស់ បើនៅតែបំពាន អត់បានជាដាច់ខាត"។
សម្ដេចក្រឡាហោម ស ខេង បានព្រមានយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅព្រឹកថ្ងៃទី៤ ខែតុលានេះ។

ក្នុងនោះផងដែរ បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនបរទេសអន្តោប្រវេសន៍នៅកម្ពុជាពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៦ កើនឡើងពីជាង៧ម៉ឺននាក់ ដល់ជាង ២០ម៉ឺននាក់ រស់នៅកាន់កាប់ឯកសារមិនប្រក្រតី ដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតខ្មែរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន។ ក្នុងចំណោមនោះ ជនជាតិវៀតណាម មានច្រើនជាងគេ៕










0 comments:
Post a Comment