Saturday, October 7, 2017

សោកស្តាយហួសពីការស្មានលោកអើយ!!! កូនរស់ តែម្តាយស្លាប់ពេលសម្រាលកូននៅ​​គ្លីនិក​សម្ពពម៉ានី


ខេត្តកណ្ដាល ក្រុងតាខ្មៅ៖ មានករណីស្ដ្រី​ម្នាក់​ឈឺ​ពោះ​ឆ្លង​ទន្លេ​ (សម្រាល​កូន) ​បណ្តាល​ឲ្យស្លាប់​ម្តាយ ហេតុ​ការណ៍​នេះ​​កើត​​ឡើង​កាល​ពី​ថ្ងៃ​ទី​០៧​ខែ​តុលា​ឆ្នាំ ២០​១៧ វេលា​ម៉ោង​១៩​និង​៥០​នាទី​ ចំនុច​មន្ទីរ​ពេទ្យ​សម្ពព​ម៉ានីភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល​ ។ ជន​រង​គ្រោះ​ឈ្មោះ រឿន ដានី ភេទស្រី អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធើ្វ​ធៀប​ការ​មាន​ស្រុក​កំណើត​ភូមិ​កំពង់​ព្រឹង ឃុំសិត្បូ ស្រុក​ស្អា​ង ខេត្ត​កណ្តាល ។
យោង​តាម​ការ​បំភ្លឺ​របស់​ម្តាយ​ជន​រងគ្រោះ​ឈោ្មះ​ឆាយ សោភណ្ឌ័ ភេទស្រី អាយុ៥៥ឆ្នាំ មុខ​របរ មេផ្ទះ បាន​អោយ​ដឹង​ថា នៅ​​ថ្ងៃ​កើត​ហេតុ​​ខាង​លើ ជន​រងគ្រោះ​បាន​ប្រាប់​ម្តាយ​ថា​ឈឺ​ពោះ​ហេីយ​ក៏​បាន​រៀប​ចំ​ឥវ៉ាន់​ដើម្បី​មក​សំរាល​កូន​នៅ​​គ្លីនិក​សម្ពពម៉ានី ពេល​មក​ដល់​ក៏​បាន​យក​ជន​រងគ្រោះ​ចូល​ក្នុង​បន្ទប់ លោក​គ្រូ​ពេទ្យ​ក៏​បាន​ដាក់​សេ​រ៉ូម អោយ​ជន​រងគ្រោះ​បាន​ប្រហែល​មួយ​សន្ទុះ ជន​រងគ្រោះ​ក៏​បាន​ឈឺ​ពោះ​បែក​ទឹក​ភ្លោះ ហេីយ​គ្រូពេទ្យ​ក៏​បាន​ចាប់​ផ្តើម​យក​ជន​រងគ្រោះ​ឡើង​លើ​គ្រែ ដើម្បី​សំរាក​កូន ជន​រងគ្រោះ​ខំ​ប្រឹង​កើត​ទារក​ចេញ​មក​ហេីយ​ទារក​ក៏​សន្លប់​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ទារក​រួច​ហេីយ​ក៏​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ប៉ុន្តែ​ធ្លាក់​ឈាម​ច្រើន ពេល​នោះ​ជន​រងគ្រោះ​មាន​អារម្មណ៍​ថប់​ទ្រូង គ្រូពេទ្យ​ក៏​បាន​ជួយ​សង្គ្រោះ​សង្កត់​ទ្រូង​ប៉ុន្តែ​ជន​រងគ្រោះ​ក៏​បាន​ស្លាប់​បាត់​ទៅ​ហេីយ ។ បន្ទាប់​មក​ក៏​រាយការណ៍​ជូនសម​ត្ថ​កិច្ច​ដើម្បី​ធើ្វ​ការ​ចុះ​ពិនិត្យ ។



ការ​សន្និដ្ឋាន​៖ តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​បចេ្ចកទេស​ខេត្តកណ្តាល​និង​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើត​ហេតុ​ក្រុង​តាខ្មៅ​លោក​គ្រូពេទ្យ​សន្និដ្ឋាន​ថា ជន​រងគ្រោះ​សម្រាល​កូន​មាន​ធ្លាក់​ឈាម​ច្រើន​បណ្តាយ​អោយ​ស្លាប់ ។




ក្រោយ​ពី​ពិនិត្យ​ចប់​សព្វ​គ្រប់​សាក​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ករណីនេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​តាម​និតីវិធី ៕





















Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet