
បើយោងតាម Facebook របស់បងប្រុសម្នាក់ឈ្មោះ Ny Savuth គាត់បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពីរឿងដ៏គួរឲ្យរន្ធត់មួយដែលបានកើតឡើងចំពោះបងប្រុសម្នាក់ស្លាប់ភ្លាមៗទេម្តងដោយសារម៉ូទ័រខ្ទាតត្រូវចំបំពង់កតែម្តង ដោយក្នុនោះបងប្រុសខាងលើបានបញ្ជាក់បន្ថែមទៀតថា៖
"យកម៉ូទ័រ កាត់ដែកមកកាត់បំពង់ទីប ធ្វើចបជីកត្រូវផ្លែម៉ូទ័រ កាត់ដែកបែកខ្ទាតចំបំពង់ករ ស្លាប់ភ្លាមៗ
ស្រុកស្ទោង ៖ ឧប្បទ្វៈហេតុនេះបានកើតឡើងនៅវេលា
ម៉ោង១២.០០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំនុចក្នុងផ្សារស្ទោង ក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ណាំ គាំ ភេទប្រុសអាយុ៥៤ឆ្នាំរស់នៅភូមិបុទុម(កើត) ឃុំរុងរឿង ស្រុកស្ទោង ។ ជនរងគ្រោះក៏បានយកម៉ូទ័រកាត់ដែកមកកាត់ដែកបំពុងទីប ដើម្បីធ្វើជា ចបជីក ទុកសម្រាប់យកទៅប្រើប្រាស់ ស្រាប់តែផ្លែម៉ូទ័រកាត់ដែកនោះវាបានបែកជាច្រើនបំណែក ហើយខ្ទាតមកចំបំពុងករខ្លួនឯងឈាមហូរដូចអារករមាន់ប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ! ៕"







សូមទស្សនាវីដេអូ៖
0 comments:
Post a Comment