តើគួរអាណិត រឺស្អប់ ឃាតករដែលបានបាញ់សម្លាប់ តារាចម្រៀង សាន ស្រីឡៃ !ព្រោះដោយសារតែ...
បច្ចុប្បន្នសពលោក ជ័យ រិន អតីតស្វាមីអ្នកនាង សាន ស្រីឡៃ បានតម្កល់ទុក និងធ្វើបុណ្យតាមប្រពៃណី នៅទឹកដីកំណើតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានមន្ត្រីគយ និងរដ្ឋាករ ជាមិត្តរួមការងារចូលរួមយ៉ាងច្រើនផងដែរ។ នេះបើយោងតាមការប្រាប់ឱ្យដឹងពីហ្វេសប៊ុក Rin Ratanak។
ដោយកាលពីម្សិលមិញនេះនៅលើហ្វេសប៊ុក Rin Ratanak បានផុសឱ្យដឹងទាំងស្រុងដូច្នេះថា៖
«សូមវិញ្ញាណក្ខន្ធរបស់លោក ជ័យ រិន បានទៅកាន់ សុគតិភព... កើតជាតិណាៗ កុំឲ្យអភ័ព្វ ដូចជាតិនេះទៀត... បើតាមសាច់រឿងគាត់បានធ្វើពលិកម្មច្រើនណាស់ចំពោះតារាចម្រៀង សាន ស្រីឡៃ។
សពរបស់ លោក ជ័យ រិន ប្រារព្វធ្វើបុណ្យនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានមន្ត្រីគយ និងរដ្ឋាករ ជាមិត្តរួមការងារចូលរួមយ៉ាងច្រើនផងដែរ។
ប្រភពបានឲ្យដឹងថា លោក ជ័យ រិន ឈ្មោះពិតគឺ ខៀវ ម៉ៅ អាយុ៤៧ឆ្នាំ។ ចំពោះឈ្មោះ ជ័យ រិនអាយុ៥៣ឆ្នាំនោះគឺជាឈ្មោះដែលគាត់ទិញពីគេ (កូតាហ្វ៊ុនស៊ិនប៉ិច) ដើម្បីចូលធ្វើការងារ ក្នុងក្របខណ្ឌគយតែប៉ុណ្ណោះ។ លោក ខៀវ ម៉ៅ មានបងប្អូន៤នាក់ ដែលសុទ្ធតែធ្វើគយដូចគ្នាៗ»។
ប្រវត្តិមន្ត្រីគយ ដែលជាឃាតករបាញ់សម្លាប់ សាន ស្រីឡៃ ជាកូនកំព្រាម្ដាយស្លាប់ចោលកើតបាន៧ថ្ងៃ
ជ័យ រិន ត្រូវបានគេស្គាល់ថាជាជនដៃដល់ បាញ់សម្លាប់តារាចម្រៀង សាន ស្រីឡៃ ជាប្រពន្ធទី២ និងបាញសម្លាប់ខ្លួនឯងជាក្រោយ ដោយសារតែភ្លើងប្រចណ្ឌ។
បើតាមសម្ដីអ្នកភូមិនៅជិតខាងដែលរស់នៅស្រុកព្រះស្ដេច ជាស្រុកកំណើតរបស់ ជ័យ រិន បានរៀបរាប់ថា បុគ្គលនេះការពិតបានទិញឈ្មោះគេដើម្បីធ្វើជាមន្ត្រីគយទេ ហើយមានប្រពន្ធដើមនិងកូន៤នាក់នៅស្រុកនេះ។ ខណៈដែល សាន ស្រីឡៃ នោះគឺជាប្រពន្ធទី២និងមានកូន២នាក់ដែរ។
ជ័យ រិន មានឈ្មោះដើមថា ខៀវ ម៉ៅ អាយុ៤៧ឆ្នាំ។ ខណៈដែលឈ្មោះ ជ័យ រិន ជាឈ្មោះទិញគេដើម្បីបានចូលក្របខណ្ឌរដ្ឋ។ គយម៉ៅនេះមានទឹកចិត្តល្អដែរសម្រាប់អ្នកជិតខាងដោយជួយចេញថ្លៃភ្លើងរាល់ខែឲ្យអ្នកនៅជាប់របងផ្ទះចំនួន២គ្រួសារ។គយម៉ៅមានបងប្អូនចំនួន៦នាក់ប្រុសទាំងអស់ខ្លួនជាកូនពៅទី៦ក្នុងចំណោមបងប្អូនទាំង៦នាក់គឺមានការងារជាមន្ត្រីគយចំនួន៤នាក់។
គយម៉ៅជាកូនកំព្រាឪពុកម្ដាយតាំងពីចាប់កំណើតបានអាយុ៧ថ្ងៃគឺឪពុកបានស្លាប់តាំងពីគយម៉ៅចាប់កំណើតក្នុងផ្ទៃ។ រីឯម្ដាយបានស្លាប់ដោយសាជំងឺនៅពេលដែលបង្កើត គយម៉ៅ បាន៧ថ្ងៃ។ នៅក្រោយពេលម្ដាយស្លាប់ភ្លាមៗគយម៉ៅ ត្រូវបានម្ដាយមីងយកមកចិញ្ចឹមឲ្យរៀនសូត្ររហូតដល់ពេញវ័យ។ គយម៉ៅ បានទៅដណ្ដឹងប្រពន្ធដើមសព្វថ្ងៃឈ្មោះ រដ្ឋា ដែលមានទីលំនៅឯឃុំកំពង់សឹងស្រុកព្រះស្ដេច។មកទល់បច្ចុប្បន្ននេះឈ្មោះរដ្ឋាជាប្រពន្ធដើមមានកូនពេញវ័យអស់ហើយដល់ទៅ៤នាក់ស្រី៣នាក់ កូនប្រុសម្នាក់សព្វថ្ងៃមានមុខរបរជាមន្ត្រីយោធា។
គយម៉ៅ បានស្គាល់នឹងយក សានស្រីឡៃជាប្រពន្ធទី២ជាលើកដំបូងនៅឯប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។លុះក្រោយមកក៏បានស្រឡាញ់នាងស្ទើរតែភ្លេចប្រពន្ធដើម។ក្នុងនោះគយម៉ៅ បានយិតយោងនិងលើកស្ទួយជីវភាពគ្រួសាររបស់ នាងសានស្រីឡៃតាំងពីរូបនាងនៅដើរច្រៀងតាមរង្គសាលនិងតន្ត្រីសម័យតាមបុណ្យទានហើយក៏បំពេញបំណងនាងដោយចង់ក្លាយជាតារា។ ថែមទាំងបានជូននាងមកចូលក្នុងកម្មវិធី”The Voice Cambodia” របស់ទូរស្សន៍ហង្សមាសរហូតបានជាប់។
បច្ចុប្បន្នគយម៉ៅមានកូនជាមួយនាងសានស្រីឡៃចំនួន២នាក់ប្រុសទាំង២ដោយកូនបងអាយុ៨ឆ្នាំនិងប្អូនអាយុ៦ឆ្នាំដែលមានផ្ទះនៅភ្នំពេញ។បើតាមអ្នកភូមិខាងលើបាននិយាយថាគយម៉ៅនេះចាប់តាំងពីយកប្រពន្ធទី២នេះមកគឺធ្វើឲ្យជីវភាពគាត់ថយចុះតាំងពីមានឡានទំនើបរហូតដល់ជិៈម៉ូតូដោយទិញម៉ូតូបានរយៈពេលពីទៅបីថ្ងៃក៏បានសម្រេចចិត្តធ្វើអត្តឃាតបាញ់សម្លាប់នាងនិងបាញ់ខ្លួនឯងតែម្ដង។ ព្រោះគិតថាខ្លួននិយាយណែនាំនាងសានស្រីឡៃលែងស្ដាប់ខ្លាចនាងបានទៅគេផុតពីរង្វង់ដៃខ្លួន៕
Loading...
0 comments:
Post a Comment