Tuesday, October 10, 2017

បេក្ខនារី តំណាងឲ្យកម្ពុជា២រូប កំពុងបំពេញកាតព្វកិច្ចយ៉ាងស្វិតស្វាញ ក្នុងកម្មវិធីប្រកួតបវរកញ្ញាឯកលើឆាកអន្តរជាតិ ២ផ្សេងគ្នា




(ភ្នំពេញ)៖ បើគិតមកទល់នឹងពេលនេះ បេក្ខនារីរបស់កម្ពុជាពីររូបហើយ ដែលកំពុងតែបំពេញតួនាទីយ៉ាងស្វិតស្វាញក្នុងតំណែងជាអ្នកតំណាងប្រទេស នៅឯប្រទេសក្រៅ ក្នុងកម្មវីធីប្រកួតបវរកញ្ញាឯក លំដាប់ថ្នាក់ពិភពលោកចំនួនពីរផ្សេងគ្នា។ ដោយក្នុងនោះមានដូចជា៖



១/ កញ្ញា អែម គុណថង គឺជាកញ្ញាឯកផែនដីកម្ពុជា ក្នុងឆ្នាំ ២០១៧នេះ។ បច្ចុប្បន្ន នាងកំពុងបំពេញការងារយ៉ាងស្វិតស្វាញ តំណាងឲ្យប្រទេសកម្ពុជា ដើម្បីប្រកួតក្នុងកម្មវិធី «Miss Earth ២០១៧» នៅប្រទេសហ្វីលីពីន ដែលមានការចូលរួមជាង៨០ប្រទេស លើពិភពលោក។



២/ កញ្ញា ខ្លឹម ស្រីគា គឺជាបវរកញ្ញាហ្រ្គែនរបស់កម្ពុជា ក្នុងឆ្នាំ ២០១៧នេះ។ បច្ចុប្បន្ន នាងកំពុងបំពេញតួនាទីយ៉ាងស្វិតស្វាញ តំណាងឲ្យប្រទេសកម្ពុជា ដើម្បីប្រកួតក្នុងកម្មវីធី «Miss Grand International ២០១៧» នៅប្រទេសវៀតណាម ដែលមានការចូលរួមពីសំណាក់បេក្ខនារី មកពីបណ្ដាលប្រទេសផ្សេងៗចំនួន ៩០ប្រទេសផងដែរ។



សូមបញ្ជាក់ថា កញ្ញាឯកទាំងពីររូបនេះ កំពុងតែស្ថិតនៅក្នុងប្រទេសដែលខ្លួនត្រូវបំពេញភារកិច្ចរៀងៗខ្លួន។ យ៉ាងណាមិញ សូមចូលរួមលើកទឹកចិត្តបវរកញ្ញារបស់កម្ពុជាទាំងពីររូបនេះផង។ សម្រាប់ កញ្ញា អែប គុណថង របៀបបោះឆ្នោតគាំទ្រនាង ចូលទៅកាន់កំពូល១៦រូបចុងក្រោយ និង ទទួលបានប្រជាប្រិយភាព សូមអ្នកទាំងអស់គ្នាចូលទៅកាន់ផេក Miss Earth បន្ទាប់មកត្រូវ Like និង share រាល់រូបថតរបស់ គុណថង ព្រោះថានេះជាវិធីដែលអាចបោះឆ្នោតគាំទ្រ បេក្ខនារីខ្មែរយើងអាចមានឱកាស បានទៅកាន់វគ្គបន្តដើម្បីដណ្ដើមមកុដ និងជោគជ័យជូនជាតិ៕











ប្រភព៖ khmertalking.com




Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.