Tuesday, October 10, 2017

ព័ត៌មានក្តៅហ៊ុយ!!! ពិតជាកូនល្អ នីឡា សម្រេចចិត្តរៀបការ តាមបំណងឪពុកម្ដាយ​ ទោះបីខ្លួនមិនសូវចុះសម្រុងជាមួយគូដណ្ដឹង





(ភ្នំពេញ)៖ តារាកំប្លែងវ័យក្មេង កញ្ញា វ៉ាន់ នីឡា ដែលទស្សនិកជនបានដឹងយ៉ាងច្បាស់ថា នាងគឺជាកូនស្រីសំណព្វចិត្តរបស់ លោក តា វ៉ិចទ័រ ដែលជាអ្នកចាត់ការទូទៅផ្នែកព័ត៌មានកំសាន្ដប្រចាំស្ថានីយទូរទស្សន៍ CTN នោះ ដោយមួយរយៈមកនេះ ទស្សនិកដឹងថា នាងនិងគូដណ្ដឹងមិនសូវជាចុះសម្រុង ជាមួយគ្នាក្ដី ប៉ុន្ដែទំនាក់ទំនងរបស់អ្នកទាំងពីរនៅតែជាគូដណ្ដឹងដដែល។ យ៉ាងណាក្ដី មានទស្សនិកជនមួយចំនួនធំ ក៏មិនសូវជឿថា នីឡា និងគូដណ្ដឹង មានទំនាក់ទំនងរហូតមកដល់សព្វថ្ងៃដែរ ព្រោះគេតែងតែឃើញនាងបង្ហោះហ្វេសប៊ុកពីនេះពីនោះគួរឲ្យសង្ស័យថា មានរឿងអ្វីនឹងគ្នា ទោះបីមានការបកស្រាយពី លោក តាវ៉ិចទ័រ ដែលជាឪពុករបស់នាងថា នីឡា និង គូដណ្ដឹង នៅតែទាក់ទងគ្នាដូចមុនក្ដី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថ្មីៗនេះ នីឡា បានអះអាងថា នាងនិងសម្រេចចិត្តរៀបការបំពេញបំណងគ្រួសារ ពោលគឺមិនជំទាស់ ឬប្រឆាំងនូវអ្វីដែលគ្រួសាររៀបចំឲ្យឡើយ។



ជាក់ស្ដែង តារាកំប្លែងវ័យក្មេង សាច់សខ្ចី កញ្ញា វ៉ាន់ នីឡា បានទម្លាយថា នាងនឹងគូដណ្ដឹងនៅតែមានទំនាក់ទំនងគ្នាដូចមុន ទោះបីជាពួកគេមិនសូវផ្អែមល្ហែម និងទៅណាមកណាជាមួយគ្នាមែន ប៉ុន្ដែចំណងស្នេហ៍អ្នកទាំងពីរនៅតែដដែល។ មូលហេតុដែល អ្នកទាំងពីមិនមានពេលនៅជាមួយគ្នាច្រើននោះ គឺព្រោះតែរវល់នឹងការងាររៀងៗខ្លួន។ អ្វីដែលសំខាន់នោះ គឺនាងបានបន្ដថា នាងនឹងរៀបការតាមបំណងគ្រួសារ ដោយមិនប្រឆាំងនឹងអ្វីដែលឪពុកម្ដាយរៀបចំឲ្យឡើយ។



បើតាមប្រភពគួរឲ្យទុកចិត្តបំផុតនោះ ក៏បានទម្លាយដែលថា នីឡា នឹង គូដណ្ដឹង កំពុងតែត្រូវបានក្រុមគ្រួសារទាំងសងខាងជំរុញឲ្យចូលរៀងការឆាប់ៗ ព្រោះពួកគេបានភ្ជាប់ពាក្យរៀងយូរដែរហើយ ខណៈនីឡា ក៏មិនបដិសេធចំពោះរឿងនេះដែរ។



គួរបញ្ជាក់ថា កញ្ញា វ៉ាន់ នីឡា បានភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹង លោក ផន រង្សី តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ មកម្លះ បើគិតមកទល់នឹងពេលនេះ គឺជិត២ឆ្នាំហើយ។ ដោយឡែក សម្រាប់ថ្ងៃចូលរោងការនោះ គឺមិនទាន់បានកំណត់ថា នឹងរៀបចំឡើងថ្ងៃណានោះទេ៕











ប្រភព៖ khmertalking.com




































Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.