Monday, September 25, 2017

អាថ៌កំបាំង ១០ ចំណុច ដែលស្រ្តីជនជាតិចិន អាចរក្សាសម្រស់ ឲ្យនៅតែមានភាពក្មេងជាងវ័យ...!


ស្រ្តីជនជាតិចិនភាគច្រើន មានសម្រស់ស្រស់ស្អាតណាស់ បើទោះបីជាពួកគេមានអាយុច្រើនក្តី ក៏នៅតែមើលទៅក្មេងជាងវ័យដែរ។

ចង់ដឹងថាតើពួកគេមានទម្លាប់ និងអាថ៌កំបាំង រក្សាសម្រស់ឲ្យនៅតែមានភាពស្រស់ស្អាតយ៉ាងណាខ្លះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. ស្រ្តីជនជាតិចិនភាគច្រើន ចំណាយលុយលើផលិតផលថែរក្សាសម្រស់។ មួយខែក៏ពួកគេចំណាយអស់ជិត ៣ ០០០ ដុល្លារដែរ ជាពិសេស គឺផលិតផលថែរក្សាសម្រស់របស់កូរ៉េ ជប៉ុន និងប៉ែកអ៊ឺរ៉ុប ដែលមានតម្លៃថ្លៃ។

២. ស្រ្តីជនជាតិចិនស្រលាញ់យកចិត្តទុកដាក់លើផ្ទៃមុខ និងស្បែកស ណាស់។ ពួកគេធ្វើគ្រប់បែបយ៉ាង ដើម្បីបានស្បែកពណ៌សស្អាត ដោយបិទបាំងមុខជិតៗ និងប្រើឡេ ក៏ដូចជាម៉ាសបិទមុខជាប្រចាំ។



៣. បើនិយាយពីរាងកាយវិញ ស្រ្តីជនជាតិចិនមានអំណោយរាងស្លីមពីធម្មជាតិ ជាជាងនារីៗប្រទេសដទៃ។

៤. នារីជនជាតិចិន ចូលចិត្តតាំងខ្លួនដូចជាព្រះនាង។ ជាពិសេស មិនថាអាយុពួកគេឈានចូល ៣០ ឬ ៤០ ឬ ៥០ ឡើងនោះទេ ពួកគេរីករាយក្នុងការប្រើប្រាស់របស់របរមានពណ៌ផ្កាឈូក និងតុបតែងជាផ្លេកៗ និងតុក្កតាបន្ថែម ដូចជាយុវវ័យយ៉ាងអ៊ីចឹង។



៥. ពួកគេក៏មានទម្លាប់ខ្ជាប់ខ្ជួនល្អដែរ ដោយភ្ញាក់ពីព្រលឹម ចូលគេងពីព្រលប់ និងគេងសម្រាកមួយភ្លែត រាល់ពេលអាហារថ្ងៃត្រង់រួច។

៦. ជាងនេះទៅទៀត ពួកគេទទួលទាន អាហារដែលសំបូរជីវជាតិ និងល្អសម្រាប់សម្រស់ច្រើនដូចជា ខ្ញី ល្ងខ្មៅ និងឫសឈើផ្សេងៗ។ ជាពិសេសពួកគេប្រើប្រាស់ស្ករមិនចម្រាញ់ ពណ៌ខ្មៅ (មិនមែនស្ករពណ៌ស ឬពណ៌ត្នោត ដែលចម្រាញ់ហើយនោះឡើយ)។

៧. គ្មាននារីណាម្នាក់នៅប្រទេសចិន ដែលចូលចិត្តរបស់ផ្អែម និងស្ករសូកូឡាឡើយ។ ពួកគេចូលចិត្តអាហារសម្រន់ ប្រៃបែបហិរ និងបន្លែ ដែលល្អសម្រាប់រាងកាយ។

៨. នារីជនជាតិចិនតុបតែងខ្លួន ដោយនិយមស្លៀកពាក់ជិតៗ។ មានពេលខ្លះ ថ្វីបើពួកគេស្លៀកសំពត់ខ្លីមែន ក៏សំពត់នោះមិនឆែកដែរ។



៩. ពួកគេ មិនបណ្តោយឲ្យរាងកាយមានសីតុណ្ហភាពត្រជាក់ឡើយ ជាពិសេស ស្រ្តីទើបសម្រាលកូនរួច ពីព្រោះពួកគេត្រូវមិនងូតទឹករយៈពេលមួយខែឯណោះ។ ហេតុនេះ នារីៗទាំងនោះ ទទួលទានតែទឹកក្តៅ (ខ្លះមិនធ្លាប់ទទួលទានការ៉េមសោះ ក្នុងមួយជីវិតក៏មាន)។

១០. ប្រពៃណីមួយរបស់ចិនហៅថា zuo yue zi ដែលមានន័យថា ស្រ្តីដែលទើបសម្រាលកូនដំបូងរួច ត្រូវដេកសម្រាកលើគ្រែរយៈពេលមួយខែ ព្រមទាំងត្រូវស្លៀកពាក់ក្រាស់ៗ និងមិនត្រូវអនុញ្ញាតឲ្យចេញទៅក្រៅឡើយ។ នេះដោយសារតែ គេជឿថាស្រ្តីសម្រាលកូន បាត់បង់ថាមពលអស់យ៉ាងច្រើន ទើបការសម្រាកពេញមួយខែនោះ អាចបង្កើនកម្លាំង ក៏ដូចជារក្សាភាពស្រស់ស្អាតឡើងវិញបាន៕
Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet