
យោងតាមព័ត៌មានដែលត្រូវបានគេចែកចាយបន្តគ្នា ក្នុងបណ្តាញសង្គម FACEBOOK ផ្ទាល់ គឺមាននារីវ័យក្មេងមួយរូបត្រូវស្រ្តីដៃដល់ដែលមិនស្គាល់អត្តសញ្ញាណ ធ្វើការវាយស្មាដាក់ថ្នាំ យកអស់គ្រឿងអលង្ការ និងទូរស័ព្ទអាយហ្វូនមួយគ្រឿង នៅផ្លូវលេខ ១៥០ ម្ដុំផ្សារដេប៉ូ រហូតជិះមកដល់ផ្ទះរើកាតាបទើបដឹងខ្លួនថាត្រូវគេបោកយកអស់រលីង។
យោងតាមគណនីហ្វេសប៊ុកយុវតីរងគ្រោះឈ្មោះ Chroeng Vivathna បានបង្ហោះ សរសេររៀបរាប់ក្នុងគណនីរបស់ខ្លួនថា "ខ្ញុំត្រូវបានគេបោកនៅម្ដុំផ្សារដេប៉ូ ដោយគេបង្វៀងដានខ្ញុំ។ មុនដំបូងខ្ញុំបានចេញពីរៀន ពីសាលារៀន ប៊ែលធី ដេអិន ខ្ញុំក៏បន្តទៅរៀនគួរនៅសាលាជិតសន្ធរម៉ុក បន្ទាប់ចេញពីរៀនគួរខ្ញុំបានជិះទៅម្ដុំបាក់ទូកចូលទិញអីវ៉ាន់ នៅបណ្ណគារបាក់ទូក បន្ទាប់មកខ្ញុំជិះតាមផ្លូវខាងត្បូងបាក់ទូកទៅត្រង់ជិតដល់ផ្លូវកាត់មានមនុស្សស្រីម្នាក់បានមកវាយស្មាខ្ញុំខណៈពេលផ្លូវស្ទះ ហេីយគាត់សួរខ្ញុំថាអូនឯងស្គាល់ Amazon ដេអិនអត់? ខ្ញុំក៏ប្រាប់ថាអុីជិះតាមផ្លូវកម្ពុជាក្រោម ត្រង់រហូតទៅ គាត់បានឈប់ម៉ូតូសួរនាំខ្ញុំរហូតខ្ញុំដេីម្បីឪ្យខ្ញុំជូនទៅប៉ុន្តែខ្ញុំមិនព្រមពីព្រោះគាត់ថាក្មួយគាត់គេចសាលា មិនយូរប៉ុន្មានខ្ញុំក៏សម្រេចចិត្តជូនទៅប្រហែលជាត្រូវថ្នាំគេខ្លាំងហេីយ ខ្ញុំជិះទៅតាមគេទាំងមិនដឹងខ្លួនវាក៏នាំឈប់តាមផ្លូវដែលស្ងាត់និងនិយាយសួរនាំខ្ញុំសូម្បីតែឈ្មោះ ម៉ាក់ ប៉ាខ្ញុំ ហេីយអ្វីដែលខ្ញុំបាត់គឺ ខ្សែរកនិងបន្តោង ចញ្ចៀនពីរវង់ និង iPhone 7plus ខ្ញុំបានដឹងខ្លួនថាត្រូវគេបោកនៅពេលខ្ញុំជិះដល់ផ្ទះ ហេីយបានរេីកាបូបគឺបាត់អ្វីទាំងអស់។នេះគ្រាន់តែគេការនិយាយកាត់កាត់ទេ បេីខ្ញុំមានពេលខ្ញុំនឹងបកស្រាយឪ្យលម្អិត៕ ម្នាក់ស្រីនោះជិះមូតូ Zoomer-X 017 ពណ៏ទឹកក្រូច ផ្លូវដែលគេយកខ្ញុំទៅនឹងគឺផ្លូវលេខ ១៥០ ម្ដុំផ្សារដេប៉ូ។ សូមអ្នកទាំងអស់គ្នាបង្កេីនភាពប្រុងប្រយ័ត្នឱ្យបានខ្ពស់៕"
ជាការប្រុងប្រយ័ត្នផងដែរ សូមបញ្ជាក់ថាករណីបែបនេះបានកើតឡើងជាច្រើនលើកណាស់មកហើយ ដូច្នោះសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរតាមដងផ្លូវម្នាក់ឯង ដើម្បីចៀសវាងករណីនេះកើតឡើង៕



Source: chroeng.vivathna
0 comments:
Post a Comment