Wednesday, November 15, 2017

ញាក់សាច់! មាន់ជល់​រោមមាសថៃ ពូជ​កូនកាត់ លក់បានខ្ទង់​ម៉ឺនដុល្លារ



សត្វ​មាន់​ជល់ អាយុ ១៦ ខែ​មួយ​ក្បាល ដែល​មាន​កំណត់ត្រា​ជល់​ឈ្នះ ៣ ដង​ជាប់​គ្នា ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ​រហូត​ដល់​ទៅ ១ លាន​បាត ឬ​ជិត ៣០ ០០០ ដុល្លារ។
ក្រុម​អ្នក​និយម​ការ​ជល់​មាន់ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​យ៉ាង​អន្ទះអន្ទែង ទៅ​កាន់​កសិដ្ឋាន​​ចិញ្ចឹម​មាន់​ជល់ Sum-an នៅ​ក្នុង​ស្រុក Saraphi ប្រទេស​ថៃ ដើម្បី​ធ្វើ​ជា​សាក្សី​ក្នុង​ការ​លក់​មាន់​ជល់​រោម​មាស ជា​ពូជ​កូន​កាត់​ថៃ-មីយ៉ាន់ម៉ា Phama Mahwing។

ម្ចាស់​កសិដ្ឋាន​ឈ្មោះ Charnnarong Chuenjit អាយុ ៣៦ ឆ្នាំ បាន​ឲ្យ​ដឹង​ថា មាន់​ជល់​ពិសេស​នេះ​មាន​ទម្ងន់ ២,៦ គីឡូក្រាម និង​ជា​មាន់​ជល់​មួយ ក្នុង​ចំណោម មាន់​ជល់​ចំនួន ៥០ ក្បាល​របស់​លោក។ លោក Charnnarong បាន​ទិញ​វា​ក្នុង​តម្លៃ ៨០ ០០០ បាត ឬ ២ ៣០០ ដុល្លារ ដោយ​ពេល​នោះ​វា​មាន​អាយុ​មិន​ដល់ ១ ឆ្នាំ​ឡើយ។

លោក Charnnarong បាន​បញ្ជាក់​ប្រាប់​ថា តម្លៃ​ខ្លួន​របស់​វា​បាន​កើន​ឡើង បន្ទាប់​ពី​វា​បាន​ឈ្នះ​ការ​ប្រកួត ចំនួន ៣ លើក​ជាប់​គ្នា។ ដំបូង​ឡើយ មាន​គេ​ឲ្យ​តម្លៃ​វា​ត្រឹមតែ ៥០០ ០០០ បាត ឬ ១៤ ០០០ ដុល្លារ​ប៉ុណ្ណោះ តែ​ត្រូវ​លោក​បដិសេធ​មិន​ព្រម​លក់។ ក្រោយមក មាន​គេ​ហ៊ាន​ឲ្យ​តម្លៃ​វា ដល់​ទៅ ១ ០០០ ០០០ បាត ឬ​ជិត ៣០ ០០០ ដុល្លារ ទើប​លោក​សម្រេចចិត្ត​លក់​វា​តែម្ដង។

គួរ​បញ្ជាក់​ថា ម្ចាស់​ថ្មី​ហ៊ាន​ចំណាយ​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ ទិញ​មាន់​ជល់​ពិសេស​មួយ​ក្បាល​នេះ មាន​ឈ្មោះ​ថា Seksan Nanta អាយុ ៣០ ឆ្នាំ ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​​មាន់​ជល់ Sirikanya ស្ថិត​នៅ​ក្នុង​ស្រុក Saraphi ដូចគ្នា។
លោក Seksan បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​មើល​ការ​ប្រកួត ទី ២ និង ទី ៣ របស់​វា ហើយ​ចាប់​អារម្មណ៍​លើ​ស្ទីល​ជល់ និង​ចង់​ទិញ​វា​តែម្ដង។ ជាចុងក្រោយ លោក​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា លោក​នឹង​យក​វា​ទៅ​ប្រជល់​ជាមួយ​មាន់​ដទៃ​ទៀត ប៉ុន្តែ​គោលបំណង​សំខាន់​របស់​លោក គឺ​ប្រើ​វា​ដើម្បី​បង្កាត់​ពូជ ជាមួយ​មេមាន់​ពូជ​មីយ៉ាន់ម៉ា តម្លៃ ៤ ០០០ ០០០ បាត ឬ ១១០ ០០០ ដុល្លារ ដែល​លោក​មាន​ស្រាប់៕
Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet