Thursday, November 16, 2017

បងប្អូនឥស្លាមស្ទើរក្អួតឈាម!!! ពូកគាត់ធ្លាប់ទទួលទានសាច់គោងៀតពិសេស សញ្ញា គោញញឹម ការពិតគេធ្វើពីសាច់ជ្រូកសោះ



ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចុះពិនិត្យនិងបង្ក្រាប ទីតាំងវេចខ្ចប់ចំណីអាហារមួយកន្លែងរំលោភកម្មសិទ្ធបញ្ញា និងឃាត់ខ្លួនមនុស្ស៤នាក់យកទៅសួរនាំ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ១៣អុិច ផ្លូវ២៧១ស្ទួន សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ តាមសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងវេចខ្ចប់ខាងលើ លួចផលិត វេចខ្ចប់ចំណីអាហារ ងៀតគោ នំមឹក នំបន្ទះ ដំណាប់អំពិល នំសរសៃមឹក សំបកវេចខ្ចប់ក្លែងក្លាយ បន្លំយកឈ្មោះយុីហោក្រុមហ៊ុនផ្សេងមកប្រើប្រាស់ រំលោភទៅលើកម្មសិទ្ធបញ្ញា។

សាច់ងៀតជ្រូក ដែលគេបន្លំថាជាងៀតគោនេះ គឺមុនដំបូងគេបានយកសាច់ជ្រូក ដែលទិញពីផ្សារទៅស្ងោរ ហើយត្រាំទឹករួចហើយហាលឲ្យស្ងួត បន្ទាប់មកយកគ្រឿងផ្សំផ្សេងៗ ដូចជាម្ទេស ល័ក្ខ និងគ្រឿងផ្សំផ្សេងទៀត ដែលមានក្លិនស្រដៀងនឹងសាច់គោ មកលាយផ្សំគ្នា ទើបយកទៅចម្អិន បន្ថែម ហើយច្រកដាក់លក់តែម្ដង ។







Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet