
ភ្នំពេញ៖ បុរសជនជាតិចិន បាននាំស្រីស្នេហ៍ មកដេកក្នុងផ្ទះសំណាក់ មូន មរកត ក្រោយមកក៏ដួលផ្កាប់មុខ ក្នុងបន្ទប់បណ្តាលអោយ រងរបួសធ្ងន់ត្រូវស្រីស្នេហ៍នោះ ហៅសន្តិសុខផ្ទះសំណាក់ អោយជួយហៅរឺម៉កកង់បី ដឹកទៅសង្ក្រោះ នៅមន្ទីពេទ្យព្រកុសុមៈ (ពេទ្យលោកសង្ឃ) ដើម្បីជួយសង្គ្រោះ ប៉ុន្តែជាអកុសល បានរយៈពេលជាង២ម៉ោង ក៏ដាច់ខ្យល់ស្លាប់ទៅ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល តាំងពីម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី១២ វិច្ឆិកា ២០១៧ នៅបន្ទប់លេA05 ក្នុងផ្ទះសំណាក់យុីហោ មូន មរកត តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងភ្ញាក់ផ្អើលដល់សមត្ថកិច្ច មូលដ្ឋានចុះមកពិនិត្យ ដល់កន្លែងកើតហេតុ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

បើតាមប៉ូលិស បានប្រាប់ឲ្យដឹងថា បុរសជនជាតិចិន ដែលស្លាប់នោះ មានឈ្មោះ HEI JIUFENG អាយុ៤២ឆ្នាំ មុខរបរនាយករង នៅសមាគមន៍ ហ៉ឺណាន ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីបុរសឈ្មោះ យឿន ម៉េត អាយុ២៤ឆ្នាំ ដែលជាសន្តិសុខ ក្នុងផ្ទះសំណាក់ បានឲ្យដឹងថា កាលពីវេលាម៉ោង ២២និង៥៣នាទីយប់ ថ្ងៃទី១២ វិច្ឆិកា ២០១៧ មានជនជាតិចិន ប្រុសស្រី ២នាក់ បានជិះរថយន្ត១គ្រឿង ម៉ាកCRV ពណស្លែពាក់ស្លាកលេខ កំពង់ចាម 2A-0128 ចូលមកជួល បន្ទប់លេខ A០៥ ដើម្បីសំរាក ក្រោយពីចូលបានប្រហែល ជាកន្លះម៉ោង ស្រាប់តែស្រីស្នេហ៍ ជាជនជាតិចិន បានរត់ចេញមកក្រៅបន្ទប់ ស្រែកអោយគាត់ជួយ ពេលនោះរូបគាត់ ក៏រត់ទៅជួយ ស្រាប់តែឃើញបុរសខាងលើ មានស្នាមរបួស មានឈាមនៅនិងក្បាល ដោយសង្ស័យថា បុរសនោះដួលក្នុងបន្ទប់។ បន្ទាប់មក គាត់ក៏បានទៅហៅរឺម៉កកង់បី និងជួយលើកបុរស ជនជាតិចិននោះ ដាក់លើម៉ូតូកង់បី ដឹកចេញទៅបាត់។

ប្រភពដដែល បានប្រាប់ទៀតថា លុះដល់រសៀល ថ្ងៃទី១៣ វិច្ឆិកា ២០១៧ បានឃើញស្ត្រីខាងលើ មកជាមួយបុរស ដែលជាជនជាតិចិនម្នាក់ទៀត មកយកឥវ៉ាន់ និងរថយន្តចេញទៅបាត់ទៅ រហូតដល់រសៀល ថ្ងៃទី១៤ វិច្ឆិកា ២០១៧នេះ ស្រាប់តែឃើញសមត្ថកិច្ចចំរុះ ចុះមកផ្ទះសំណាក់ខាងលើ ដើម្បីសាកសួរព័ត៌មានតែម្តង។

គួររំលឹកថា តាមពិតបុរសជនជាតិចិន ខាងលើនេះ បានស្លាប់នៅក្នុងមន្ទីពេទ្យ ព្រះកុសមៈ តាំងពីវេលាទាបភ្លឺ ថ្ងៃទី១៣ វិច្ឆិកា ២០១៧ មកម្លេះ រហូតដល់រសៀល ថ្ងៃទី១៣ វិច្ឆិកា សពបានយកទៅដំកល់ទុក នៅវត្តស្ទឹងមានជ័យ ដើម្បីរងចាំសាច់ញាតិ មកទទួល ប៉ុន្តែដោយនៅលើខ្លួន សាកសពមានស្លាកស្នាម នៅក្បាលធ្ងន់ និងស្នាមឆូតពោះផង ទើបខាងសមាគមន៍ ប្តឹងមកការិយាល័យជំនាញ អោយចុះធ្វើការស្រាវជ្រាវ ទៅលើករណីខាងលើនេះ រហូតដល់រសៀល ថ្ងៃទី១៤ វិច្ឆិកា ២០១៧ ការិយាល័យជំនាញ បានចុះមកធ្វើការស្រាវជ្រាវ ដល់ផ្ទះសំណាក់ខាងលើតែម្តងទៅ។

បច្ចុប្បន្នសពជនជាតិចិនខាងលើ កំពុងតំកល់នៅវត្តស្ទឹងមានជ័យ រងចាំសមត្ថកិច្ចជំនាញចុះទៅពិនិត្យ៕

0 comments:
Post a Comment