
ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ មានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើង ដោយប្រពន្ធដើមបានចូល ទៅបាញ់សម្លាប់ប្តី ដែលបាននាំស្រីស្នេហ៍ ចូលទៅរួមរ័ក្សក្នុងផ្ទះ ដោយបានប្រើកាំភ្លើង បាញ់ស្រីស្នេហ៍របស់ប្តី១គ្រាប់ ស្លាប់ភ្លាមៗ និងបាញ់ប្តីរបស់ខ្លួន១គ្រាប់ របួសធ្ងន់ រួចហើយប្រពន្ធដើម បានគេចខ្លួនបាត់ ។

ហេតុការណ៍នេះ បានកើតឡើងស្ថិតនៅក្នុងផ្ទះមួយកន្លែង នៅសង្កាត់ខ្លង់សាមវ៉ា បាងកក។ ពេលដែលប៉ូលិសចុះទៅដល់ កន្លែងកើតហេតុ បានប្រទះឃើញសពស្ត្រីម្នាក់ ដេកស្លាប់ ចំណែកប្តី របស់ប្រពន្ធដើមជាឃាតករ បានដេករងរបួសធ្ងន់នៅក្បែរគ្នា ហើយក្រុមប៉ូលិសក៏បានបញ្ជូន បុរសជាប្តីទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗផងដែរ ហើយខណៈពេលនេះ បានអាការៈបានធូរស្បើយហើយ ។

ជាបឋមប៉ូលិសទទួលបាន ព័ត៌មានខ្លះៗ ដោយបានដឹងថា ជនបង្កហេតុខាងលើ គឺឈ្មោះ តាក់វណ្ណ បានប្រើកាំភ្លើងទំហំ 38mm ដែលមានគ្រាប់៦គ្រាប់ ក្រៅពីនេះ ប៉ូលិសបានប្រទះឃើញគ្រាប់កាំភ្លើងបន្ថែមចំនួន២៤គ្រាប់ នៅក្នុងផ្ទះកើតហេតុខាងលើ ។
បន្តិចក្រោយមក ប៉ូលិសបានតាមចាប់ខ្លួន ជនដៃដល់ជាប្រពន្ធ បានហើយនាងបានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ប្តី និងប្រពន្ធចុងរបស់ប្តី ពិតប្រាកដមែន ហើយខ្លាចប៉ូលិសចាប់ ទើបរត់គេចខ្លួន ដោយបានឡើងតាក់ស៊ី ជិះរត់មកដល់ស្ពាន ព្រះពីនកៅ ហើយបំរុងលោតទឹកពីលើស្ពាន ដើម្បីសម្លាប់ខ្លួន។

ចំណែកកាំភ្លើងរបស់នាង គឺនាងបានទិញតាមរយៈអ៊ីនធើណេត។ ក្រោយពីសួរនាំចប់ ប៉ូលិសក៏បាននាំខ្លួនស្ត្រីប្រពន្ធដើម ជាឃាតករទៅកាន់ស្នងការដ្ឋាន ដើម្បីរង់ចាំតុលាការកាត់ទោសតាមច្បាប់ ៕
0 comments:
Post a Comment