Friday, November 17, 2017

អស់ទាល់! ផ្ទះបុរាណដ៏ធំស្កឹមស្កៃរបស់ឪពុកម្តាយ ពាក់មី នាពេលបច្ចុប្បន្ននេះនៅខេត្តស្វាយរៀង សង់រួចរាល់ហើយ



តារាកំប្លែងប្រុសពូកែវេហារ ដ៏ល្បីល្បាញនាយ ពាក់មី ពិតជាបានទទួលកេរ្តិ៍ឈ្មោះបោះសម្លេង និងការស្រលាញ់រាប់អានជាខ្លាំងពីសំណាក់បងប្អួនអ្នកគាំទ្រចាប់តាំងពីលោកបានចាប់ផ្តើមអាជីពរបស់ខ្លួន ក្នុងកម្មវិធីរាត្រីកម្សាន្តរបស់ទូរទស្សន៍ស៊ីធីអិន។ ដោយសារតែហេតុផលទាំងអស់នេះហើយ នេះជាហេតុធ្វើឱ្យជីវភាពរស់នៅ របស់គ្រួសារលោកកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ

បើតាមការបង្ហោះពីគណនីរបស់លោកផ្ទាល់ បានស្តែងឲ្យឃើញច្បាស់ តារាកំប្លែង ពាក់មី បានសាងសង់ផ្ទះឱ្យអ្នកមានគុណរបស់ខ្លួនយ៉ាងធំស្កឹមស្កៃ នៅឯលើទឹកដីកំណើតខេត្តស្វាយរៀង ដោយចំណាយទឹកប្រាក់អស់រាប់ម៉ឺនដុល្លារអាមេរិក ហើយមកទល់នឹងពេលនេះផ្ទះ ដែលមានម៉ូតបុរាណយ៉ាងស្រស់ស្អាតរបស់ឪពុកម្តាយលោក ពាក់មី ក៏បានកសាងឡើងចេញជារូបរាងបានមួយចំនួនធំមកហើយ។

មិនត្រឹមតែជាផ្ទះដ៏ធំស្កឹមស្កៃរប៉ុណ្ណោះទេ នៅក្នុងនោះយើងឃើញមានសួនច្បារដ៏ខៀវស្រងាត់ មានតារាងបាល់ទាត់ ព្រមទាំងមានផ្កាចម្រុះពណ៌យ៉ាងស្អាតនៅក្នុងផ្ទះ និងមានចិញ្ចឹមសត្វជាច្រើនប្រភេទផងដែរ។

ផ្ទះរបស់លោកមើលទៅ ពិតជាគួរឱ្យចង់រស់នៅខ្លាំងណាស់ រួមទាំងមានទេសភាពស្រុកស្រែនៅអមសងខាងផ្ទះទៀតផង ​ដែលពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធស្រស់ថ្លា៕

កុំឲ្យខាតពេល តោះ!មកទស្សនាទិដ្ឋភាពផ្ទះឪពុកម្តាយតារាកំប្លែងពាក់មី នាពេលបច្ចុប្បន្នដូចខាងក្រោមនេះ៖






Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet