
សមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ចាមបានចាប់ខ្លួនបុរសចំនួនបីនាក់ជាបន្តបន្ទាប់ដែលជាប់សង្ស័យជាឃាតករ រំលោភបូកលើនារីជនបទម្នាក់ ហើយអារកសម្លាប់នាងចោល។
សពនារីរងគ្រោះគេបានប្រទះឃើញនៅលើភ្លឺស្រែ ក្នុងភូមិត្រពាំងថ្ម ឃុំត្រពាំងគរ ស្រុកជើងព្រៃ។ជនសង្ស័យ និង ជនរងគ្រោះជាអ្នកស្គាល់គ្នា និង រស់នៅផ្ទះជិតខាងគ្នា។

គួររំលឹកផងដែរថាអំពើឃាតកម្មមួយបានកើតនៅចម្ងាយពីភូមិខាងលើប្រមាណ ៥០០ ម៉ែត្រ។សពនារីរងគ្រោះឈ្មោះ សិត គឹមស្រួ អាយុ ២២ ឆ្នាំគេបានឃើញនៅលើភ្លឺស្រែដោយជនល្មើសបានអូសសព ទុកឃ្លាតពីកន្លែងរំលោភប្រហែល ១០ ម៉ែត្រ។ ករណីនេះបានកើតឡើងបន្ទាប់ពីជនរងគ្រោះទៅច្រូតស្មៅតែម្នាកឯង។
ប្រភពដដែលអាវុធហត្ថបាននិយាយថា ភស្តុតាងដាក់បន្ទុកមានគ្រប់គ្រាន់ ប៉ុន្តែជនល្មើសនៅពុំទាន់ឆ្លើយសារភាព។ តែសាក្សីដែលបានឃើញផ្ទាល់ផ្នែកគឺ ឈ្មោះ តុប សុខហ៊ីម កាន់ដំបងលុយទឹកស្រែត្រឹមភ្លៅដើរតាមក្រោយនាងស្រួ ហើយវាយចំកពីខាងក្រោយមួយដំបង ហើយនាងដួលរើបម្រះបាក់ដើមស្រូវ។ បន្ទាប់មកក៏ស្ទុះបន្ថែមមួយដំបងទៀត ក៏លែងរើ ហើយ ហ៊ីម បានចាប់លើក ស្រួ ដាក់លើភ្លឺស្រែដោះសម្លៀកបំពាក់នាងអស់ហើយរំលោភ បានសម្រេចដែលមានការឈរយាមផ្លូវពីឈ្មោះ ស៊ង និង ឈ្មោះ ហួរ រួចពួកគេបានរំលោភនាងប្តូរវេនគ្នារហូតគ្រប់។សាក្សីបានបន្តថា ក្រោយពីប្រព្រឹត្តរំលោភសេពសន្ថវៈចប់ហើយឈ្មោះ ហ៊ីម បានយកកណ្តៀវ ច្រូតស្មៅរបស់ គឹមស្រួ អារកនាងសម្លាប់ចោលនៅលើភ្លឺស្រែនោះហើយពួកគេបានចែកផ្លូវរៀងៗខ្លួន។

0 comments:
Post a Comment