Wednesday, November 15, 2017

រំជួលចិត្ត ! យកវីដេអូពីកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះមកមើលក្រោយពេលម្តាយស្លាប់ ស្រាប់តែប្រទះឃើញរឿងរ៉ាវដ៏រន្ធត់បែបនេះទៅវិញ(មានវីដេអូ)


ប្រទេសចិន ៖ ដោយសារតែរវល់ជាមួួយនឹងការងារប្រចាំថ្ងៃរបស់ខ្លួនកូនម្នាក់មិនមានពេលវេលាច្រើនមកនៅកំដរនិងមើលថែរក្សាឪពុកម្តាយដែលមានវ័យចាស់ជរានោះទេ អ្នកខ្លះក៏បានជួលមនុស្សមកមើលថែរក្សាពួកគាត់ជំនួស។ ប្រភពព័ត៌មានចិនបានចំផ្សាយពីករណីអណោចអធ័មមួយ ដែលលោកយាយម្នាក់ត្រូវបានអ្នកមើលថែដែលកូនរបស់ខ្លួនជួលមកមើលថែរក្សាគាត់ធ្វើបាបគ្រប់សព្វបែបយ៉ាង។ លោកយាយម្នាក់នេះត្រូវបានគេដឹងថាមានឈ្មោះ Ju Yiyi មានអាយុ ៩៣ឆ្នាំរស់នៅទីក្រុង Changde ខេត្ត Hunan គាត់ស្លាប់ដោយសារតែមានជំងឺ Alzheimer រ៉ាំរ៉ៃ។

ក្រោយពីលោកយាយបានស្លាប់ក្រុមគ្រួសាររបស់គាត់បានបើកវីដេអូនៅក្នុងផ្ទះមើលក៏បានឃើញរូបភាពដែលលោកយាយត្រូវបានអ្នកមើលថែចិត្តខ្មៅធ្វើបាប។ ស្រ្តីអ្នកមើលថែម្នាក់នេះតែងតែធ្វើបាបរាងកាយរបស់លោកយាយម្នាក់នេះនៅពេលដែលមិនមានអ្នកណាម្នាក់នៅផ្ទះ ក្នុងវីដេអូនេះគេបានឃើញនាងចាប់ទាញអូសលោកយាយដោយគ្មានអាសូរមនុស្សចាស់។ មិនត្រឹមប៉ុណ្ណោះនោះទេនាងហ៊ានទាំងយកកាំបិតទៅចង្អុល និងវាយលើរាងកាយរបស់លោកយាយម្នាក់នេះទៀតផង អ្វីដែលកាន់តែហួសចិត្តបំផុតនោះគឺនាងបានយកធុងលាមកដាក់អោយលោកយាយកំសត់ម្នាក់នេះហិតទៀតផង។ ក្រោយពីបានឃើញវីដេអូនេះគ្រួសាររបស់លោកយាយបានខឹងយ៉ាងខ្លាំងហើយក៏បានដាក់ពាក្យបណ្តឹងទៅប៉ូលិសអោយតាមចាប់ខ្លួនស្រ្តីម្នាក់នេះអោយបាន ប៉ូលិសចាប់ខ្លួនស្រ្តីនោះបានហើយទើបដឹងនាងគ្មានអាជ្ញាប័ណ្ណជាអ្នកមើលថែនោះទេ៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


សូមទស្សនាវីដេអូ៖

Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet