
វាពិតជារឿងដែលគួរឲ្យសោកស្តាយបំផុតចំពោះប្អូនស្រីម្នាក់ឈ្មោះ Chet Nary ដែលគាត់បានរៀបរាប់សារក្នុង Facebook របស់គាត់យ៉ាងតក់ស្លុតបំផុតកាលពីម្សិលមិញ ដែលជារឿងនឹកស្មានមិនដល់ទាល់តែសោះ ថាគ្រាន់តែរយះពេល២ឆ្នាំសោះ ម្តាយរបស់គាត់បែរជាមិនស្គាល់គាត់ទៅវិញ ក្នុងនោះប្អូនស្រីខាងលើបានរៀបរាប់នូវសារដ៏រន្ធត់ និងខ្លោចផ្សាបំផុតដែលគាត់ស្ទើរតែមិនគួរឲ្យជឿថាម្តាយបង្កើតរបស់គាត់ អាចធ្វើរឿងនេះដាក់គាត់ទៅរួច។
គឺម៉ាក់ខ្ញុំ
ជួបម្តាយ ម្តាយធ្វើជាមិនស្គាល់កូន

ម៉ាក់ប៉ាខ្ញុំបែកបាក់គ្នាតាំងពីខ្ញុំនៅតូច ម៉ាក់ចេញពិខ្ញុំមកនៅភ្នំពេញ








ពេលទៅដេកផ្ទះឃើញគ្រួសារគេកក់ក្តៅគេមានប៉ាម៉ាក់នៅជាមួយគេ



ពេលខ្ញុំរៀនទី12 ពូនិងយាយខ្ញុំគាត់បានចូលលុយគ្នាទិញម៉ូតូខ្ញុំជិះទៅរៀន ហើយគាត់ក៏ទៅនៅចម្ការដូចរាល់ឆ្នាំ ហើយម៉ាក់បានមកនៅជាមួយខ្ញុំ ដល់ព្រឹកមួយគាត់បានសួរខ្ញុំថា

ម៉ាក់ ៖ មីអូនថ្ងៃនឹងទៅរៀនអត់?
ខ្ញុំ ៖ ទៅ
ម៉ាក់ ៖ ចឹងកូនឯងជិះជាមួយគេសិនទៅម៉ាក់យកម៉ូតូទៅផ្សារទិញម្ហូប។
ខ្ញុំក៏ទៅរៀនធម្មតា ពេលថ្ងៃម៉ោង11ខ្ញុំត្រឡប់មកផ្ទះវិញមិនឃើញមានអ្នកណានៅផ្ទះ ហើយបាយក៏មិនទាន់ដាំ ខ្ញុំក៏ដាំបាយច្រើនទុកអោយគាត់ដែរ ហើយម៉ោង12ខ្ញុំក៏ទៅរៀនវិញ ។ ដល់ពេលល្ងាចត្រឡប់មកផ្ទះវិញ ក៏មិនឃើញមានអ្នកណានៅផ្ទះទៀត បាយដែលដាំក៏គ្មានអ្នកហូប ហើយសួរខ្លួនឯងថា "ម៉ាក់ទៅណា?" ចាំបាត់ៗដល់ម៉ោង8ខ្ញុំក៏ដាច់ចិត្តcallទៅគាត់តែមិនចូល ចាំដល់កន្លះម៉ោងនៅតែមិនចូលទើបខ្ញុំដឹងច្បាស់ថា #គាត់រត់ចោលខ្ញុំហើយ




លុះដល់ល្ងាចមិញខ្ញុំបានទៅផ្សារហើយមិត្តភ័ក្កខ្ញុំក៏ប្រាប់ខ្ញុំថា ( នោះម៉ាក់ណារីឯង ) ហើយគេទាញខ្ញុំទៅមើលតែខ្ញុំមិនហ៊ានទៅហើយខ្ញុំយំ ក្នុងចិត្តខ្ញុំរំភើប ភ័យ តក់ស្លុត មិននឹកស្មានថាបានជួបគាត់ ខ្ញុំបានត្រឹមដើរតាមគាត់មិនហ៊ាននិយាយជាមួយគាត់ មិត្តខ្ញុំអោយតេទៅសួរយាយថាគួរហៅគាត់អត់? យាយខ្ញុំក៏ប្រាប់អោយនិយាយជាមួយទៅ ខ្ញុំក៏ដាច់ចិត្តចូលទៅ។

ប៉ុន្តែពេលដែលខ្ញុំចូលទៅ ហៅគាត់ថា ម៉ាក់ ហើយគាត់ងាកមក ខ្ញុំអោយទូរសព្ទទៅហើយនិយាយថា យាយចង់ជួប ហើយខ្ញុំក៏យំមកអោបមិត្តខ្ញុំវិញ
ចំណែកគាត់វិញ គាត់មានតែពាក្យសួរពួកខ្ញុំថា ពីណាគេៗ គាត់នៅតែសួរដដែរៗ ហើយសួរមិត្តខ្ញុំថា កើតអី? ពីណាគេ? ហើយមិត្តខ្ញុំប្រាប់ថាណារី អ៊ំឯងនិយាយជាមួយយាយបន្ទិចទៅ តែគាត់នៅតែសួរដដែរៗថាពីណាគេ? ខ្ញុំយំកាន់តែខ្លាំងព្រោះម្តាយដែលខ្ញុំតាមរកគាត់ គាត់បែរជាមិនស្គាល់ខ្ញុំ







បើអ្នកទាំងអស់គ្នាជាខ្ញុំតើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណា? ពេលដែលជួបម្តាយហើយ ម្តាយធ្វើជាមិនស្គាល់កូនបែបនេះ?





ចាប់ពីពេលនេះទៅខ្ញុំគ្មានម៉ាត់ទៀតទេ ជារៀងរហូតទៅ



0 comments:
Post a Comment