Thursday, November 2, 2017

ភ្ញាក់ផ្អើលខ្លាំងណាស់ក្រោយដឹងចំណូលអ្នកលក់ជើងមាន់បំពងនៅមុខBBU ញាក់សាច់តែម្តង់....



ភ្នំពេញៈ របរលក់ដូរចល័តតាម​ចិញ្ចើមថ្នល់នៅរាជធានីភ្នំពេញ កំពុង​ត្រូវ​ប៉ាន់​ ក្នុងនោះ របរលក់​ជើង​មាន់​បំពង​ក៏កំពុង​កើប​លុយ​មិន​ចាញ់​របរលក់ដូរផ្សេងៗទៀតដែរ។

លោកពូនី អ្នក​លក់​ជើងមាន់បំពង់មួយរូប ក្នុង​ចំណោម​អ្នក​លក់​របរនេះ​ដូចគ្នា​ជាច្រើនទៀត​នៅ​ផ្ដុំ​មុខ​សាកលវិទ្យាល័យ បៀលប្រាយ (BBU) បានថ្លែង​ឲ្យដឹងថា ក្នុង​ថ្ងៃ​ធម្មតាគាត់​អាចលក់​ជើង​មាន​បំពង​នេះ​ក្នុង​១ថ្ងៃលក់​អស់​ជាង​៤០គីឡូក្រាម ដែល​ក្នុង​ជើង​មាន់១គីឡូក្រាមមាន​ជើងមាន់ជាង​៤០ជើង ហើយ​បំពងឆ្អិនលក់ចេញវិញ​ក្នុង​ជើងមាន់១០ តម្លៃ ៦ពាន់រៀល។

ពូនី បានបន្ដថា របរលក់ជើង​មាន​នេះ​ ងាយស្រួល​ក្នុង​ការធ្វើ និង​លក់​ ដោយគ្រាន់តែ​ស្ងោជើងមាន់​ឲ្យ​ស្លោកបន្ទិច រួចយក​មក​បំពងឲ្យឆ្អិនស្រួយ និងលាយជាមួយគ្រឿងផ្សំ​ថែម​បន្ទិច​បន្ទួច​ប៉ុណ្ណោះ។

បើតាមលោកពូនី ជើងមាន់ដែល​លក់​នេះ​ គឺទិញ​យកមកពីផ្សារច្បាអំពៅ ដែលក្នុង​១គីឡូក្រាម​តម្លៃ​ខ្ទង់៨ពាន់រៀល។
លោក​ពូបន្ដថា «បើតាម​ខ្ញុំដឹង អ្នកលក់ជើងមាន់ភាគច្រើន​ គឺទៅទិញជើងមាន់មកពីទីនោះ (ផ្សារ​ច្បា​អំពៅ តែខ្ញុំ​មិនដឹងថា គេ (អ្នកលក់បោះដុំ) ទិញជើងមាន់នេះ​មកពីណាទេ)​»។

ក្រៅពីរបរលក់ជើងមាន់បំពង របរលក់ដូរចល័តផ្សេងៗទៀត ពិសេសរបរលក់​ចំណីអាហារ និង​ភេសជ្ជៈកំប៉ុងក៏ត្រូវប៉ាន់​ខ្លាំងណាស់​ដែរ។
អាជីវករលក់​ភេសជ្ជៈមួយរូប សូមមិនបញ្ចេញឈ្មោះ បាន​ប្រាប់​ឲ្យដឹងថា រាល់ឆ្នាំ​ឲ្យតែដល់ថ្ងៃ​បុណ្យ របរលក់ដូរទូទៅមានការលក់​ដំឡើងថ្លៃជាងថ្ងៃធម្មតា សូម្បីតែទឹកសុទ្ធដែលធ្លាប់​លក់​ក្នុង១​ដប៥​រយ​រៀល អាចលក់បាន​ក្នុងតម្លៃ១ពាន់រៀល ចំណែកស៊ាំងចល័តវិញ អាចលក់បាន​ក្នុង​១លីត្រ ពី ៤-៥​ពាន់​រៀល​ផងដែរ។

ចំពោះ​ករណី​ទិញលក់​នៅ​ក្នុងរដូវបុណ្យប្រពៃណីជាតិនេះ ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងទីក្រុង​ភ្នំពេញ បាន​លើក​ឡើង​ថា អ្នក​លក់ដូរមិនគួរ​ដំឡើងថ្លៃ​ចំពោះ​ផលិផល​ផ្សេងៗទេ គួរតែមានការបញ្ចុះ​តម្លៃថែមទៀត ដើម្បីអបអរ​កម្មវិធីបុណ្យទាំងអស់គ្នា៕
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.