Sunday, October 8, 2017

Wow សារហាវណាស់!!! អគ្គិភ័យឆាបឆេះហាងទំនើបមួយកន្លែងនៅប្រទេសរុស្ស៊ី ជម្លៀសមនុស្ស៣ពាន់នាក់ ចេញពី.....



មនុស្ស៣ពាន់នាក់ត្រូវបានជម្លៀសចេញ ពីក្នុងហាងលក់ទំនិញមួយ ក្នុងទីក្រុងម៉ូស្គូកាល ពីថ្ងៃអាទិត្យ បន្ទាប់ពីមានភ្លើងឆាបឆេះ នៅហាងនោះ ។ នេះបើតាមការបញ្ជាក់ ពីកងកម្លាំងសង្គ្រោះបន្ទាន់ របស់រុស្ស៊ី ។



មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានផ្ទៃក្រលា ប្រមាណជា៥៥,០០០ម៉ែត្រការ៉េមួយនេះ បានឆាបឆេះបាញ់ផ្សែងខ្មៅ អួអាប់ឡើងទៅ លើអាកាស និងបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។



តាមរបាយការណ៍បឋម អគ្គិភ័យនេះក៏បានបណ្ដាលឲ្យមានអ្នករបួសដែរ ប៉ុន្ដែមិនទាន់ដឹងចំនួនទេ។ ភ្លាមៗក្រោយកើតហេតុ មានក្រុមអ្នកពន្លត់អគ្គិភ័យ២៩០នាក់ រថយន្ដពន្លត់អគ្គិភ័យ១៧០គ្រឿង និងឧទ្ធម្ភាគចក្រ៣គ្រឿង បានចុះទៅអន្ដរាគមន៍ នៅកន្លែងកើតហេតុ៕
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.