Sunday, October 22, 2017

Wow ពិតជាអស្ចារ្យណាស់ ! ម្ចាស់បទ Original Song “ខុសជំនាន់” ទទួលបានកាដូដ៏ភ្ញាក់ផ្អើលពីក្រុមហ៊ុន Youtube



ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញតារាចម្រៀងជាច្រើននាក់ចាប់ផ្តើមបញ្ឈប់ការចម្លងបទចម្រៀងពីប្រទេសដ៏ទៃ ដោយងាកមកធ្វើការនិពន្ធស្នាដៃចម្រៀងខ្លួនឯងវិញ ហើយមហាជនជាច្រើនក៏បានធ្វើការគាំទ្រផងដែរ។ ក្នុងនោះផងដែរ តារាចម្រៀង Original Song ដ៏ល្បីឈ្មោះម្នាក់ គឺលោក Tena ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ ដោយសារតែបទចម្រៀងរបស់លោកសុទ្ធតែបទ Original ហើយបទទាំងនោះសុទ្ធតែត្រូវនឹងសាច់រឿងរបស់យុវវ័យនាពេលបច្ចុប្បន្ន។



កាលពីម្សិលមិញនេះ លោក Tena បានទទួលកាដូដ៏ភ្ញាក់ផ្អើលមួយពីក្រុមហ៊ុន Youtube នោះគឺកាដូ YouTube Silver Play Button។ លោក Tena ក៏បានបង្ហោះសារថ្លែងអំណគុណអ្នកគាំទ្រលោកទាំងអស់នៅលើបណ្តាញសង្គមផងដែរថា “Thank you everyone! it’s a silver gift from YouTube and I will try my best to get a golden gift asap”។ គួរបញ្ជាក់ផងដែរថា កាដូពីក្រុមហ៊ុន Youtube នេះត្រូវបានបែងចែកជា៣ប្រភេទ ដែល Silver Play Button គឺសម្រាប់ម្ចាស់គណនី Youtube ដែលមានចំនួនអ្នក subscribe ចាប់ពី១០ម៉ឺននាក់ឡើងទៅ សម្រាប់ Gold Play Button វិញគឺមានអ្នក subscribe ចាប់ពី១លាននាក់ឡើងទៅ និង Diamond Play Button គឺមានអ្នក subscribe ចាប់ពី១០លាននាក់ឡើងទៅ។





Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet