Monday, October 16, 2017

អុញនោះ!! អតីតបេក្ខភាព THE VOICE KIDS CAMBODIA ដែលបង្ហោះសារប្រកាសសម្លាប់ខ្លួនប្រសិនបើ ពេជ្រ ថៃ ជាប់ម្ចាស់ជ័យលាភី ពេលនេះនាងបាន…..



អតីតបេក្ខជន The voice kids Cambodia កុមារី សុខ មន្នីនាថ បង្ហោះសារសុំទោសមហាជនក្រោយពីបានសាងឡើងនូវកំហុសមួយ។ នាងបានសរសេរថា៖ «ការសុំទោសនិយាយចេញពីចិត្តនឹងមិនធ្វើអោយមាន រឿងបែបនេះមានទៀតទេខ្ងុំលែងនិយាយផ្តេសផ្តាសបែបនេះទៀត ហើយសង្ឃឹមថាបងៗនឹងអភ័យទោសអោយខ្ងុំ» ។ កុមារី សុខ មន្នីនាថ បានចូលរួមប្រឡងកម្មវិធី The voice kids ហើយគាត់ក៏បានធ្លាក់្រតឹមវគ្គ live show សប្តាហ៏ទី 2 ។


គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ តុលា ២០១៧ កន្លងទៅដែលជាយប់ក្នុងការប្រកួតកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The voice kids Cambodia កុមារី សុខ មន្នីនាថ បានបង្ហោះសារមួយថា ប្អូនស្រីសុខចិត្តសម្លាប់ខ្លួន ប្រសិនបើពានរង្វាន់ The voice kids Cambodia បានទៅលើកុមារា ពេជ្រ ថៃ ។ ប្អុនស្រីបានរៀបរាប់ថា៖ «យប់នេះមិនបាច់ដេកទេ ចាំស្ដាប់លទ្ធផល ប្រសិនបើ ពេជ្រ ថៃ លើកពានខ្ញុំសុខចិត្តសម្លាប់ខ្លួន» ។

ក្រោយពីបកស្រាយបទចម្រៀងចប់មិនថាតែបេក្ខជនទេ សូម្បីតែអ្នកទស្សនាក៏អន្ទះសារទន្ទឹងរង់ចាំស្ដាប់លទ្ធផលដែរ ចង់ដឹងណាស់ថាតើបេក្ខជនមួយណាជាប់ម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The voice kis Cambodia រដូវកាលទី១នេះ ។ ជាលទ្ធផលម្ចាស់ពានរង្វាន់នេះគឺបានទៅលើកុមារា ពេជ្រ ថៃ មកពីខេត្តបាត់ដំបង ជាកូនក្រុមរបស់លោក ព្រាប សុវត្ថិ​ ។ ទន្ទឹមហ្នឹងនេះដែរ ក៏មានមហាជនមួយចំនួនសម្ដែងក្ដីមិនពេញចិត្តចំពោះលទ្ធផលមួយនេះផងដែរ ៕





ប្រភព៖ kh-news
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.