ភ្នំពេញ៖ លោក ម៉ា ដូណា ដែលត្រូវបានជេរប្រទិចយ៉ាងចាស់ដៃ ពីសំណាក់អ្នកលេងហ្វេសបុក កាលពីយប់មិញ ពេលនេះលោកបានបង្ហោះវីដេអូមួយ នៅក្នុងគណនីហ្វេសបុក ផ្ទាល់ខ្លួន ដោយបានបកស្រាយពីរឿងគ្រប់យ៉ាង។
វីដេអូប្រមាណ ៦នាទី របស់លោក ម៉ា ដូណា បាននិយាយប្រាប់ថា វាគ្រាន់តែជាវីដេអូ អប់រំពីបរិស្ថាន និងដាស់សតិអារម្មណ៍ប្រជាជនខ្មែរ ឲ្យគិតពីបញ្ហាសំរាម កុំឲ្យមានពាក្យគេថា មានខ្មែរកន្លែងណា មានសំរាមកន្លែងនោះ។
វីដេអូដែលតារាកំប្លែងរូបនេះ បង្ហោះប្រមាណ ជាងមួយម៉ោងមុននេះ បានកំពុងតែបន្តចែករំលែក និងចូលមើលយ៉ាងច្រើនជាបន្តបន្ទាប់ ។
បើក្រឡេក មើលមតិរបស់អ្នកលេង បណ្តាញសង្គមហ្វេសបុកវិញ មានមតិខ្លះយល់ស្របនឹង ឲ្យកម្លាំងចិត្តលោក ប៉ុន្តែមតិមួយចំនួនទៀត នៅតែប្រឆាំងនឹងលោក ដាច់ខាត់ ហើយថែមទាំង លេបខាយសម្តីថា វីដេអូដែលទើបតែបង្ហោះថ្មីនេះ ជាវីដេអូលាងខ្លួន។
មិនតែប៉ុណ្ណោះ កាលពីប៉ុន្មាននាទីមុននេះ លោក តាន់ គឹមសួរ ក៏បានLive បន្ថែម ដើម្បីឲ្យលាងជម្រះ នូវមន្ទិលគ្រប់យ៉ាង ទាក់ទងនឹងរឿងរ៉ាវមួយនេះ៕
តោះទស្សនាវីដេអូទាំងអស់គ្នា៖
ថ្មីៗនេះវីដេអូ ម៉ាដូណា ចោលសំរាមនៅរមណីយដ្ឋានទឹកធ្លាក់មួយកន្លែង រងការរិះគន់យ៉ាងចាស់ដៃពីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម។
ឆ្លើយតបចំពោះការរិះគន់នេះដែរ មុននេះបន្តិចនៅលើទំព័រហ្វេសប៊ុក លោក Tan Kimsour បានបង្ហោះវីដេអូឃ្លិបមួយថា សកម្មភាពដែល ម៉ាដូណា បោះសំរាមពាសវាលពាសកាលគ្មានសណ្ដាប់ធ្នាប់ និងឈ្លោះគ្នាឡើងតឹងសរសៃកជាមួយអ្នកថតសកម្មភាពភាពរបស់ខ្លួន គឺជាវីដេអូធ្វើឡើងក្នុងគោលបំណងអប់រំ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យចេះជួយការពារ និងស្រលាញ់បរិស្ថានតែប៉ុណ្ណោះ។



ប្រភព ៖ alevnews.com
0 comments:
Post a Comment