Wednesday, October 4, 2017

នេះជាហេតុផលដែល លោក Jack Ma ប្រាប់ថាអ្នកមិនគួរលក់ផលិតផលឲ្យបងប្អូន និងមិត្តរបស់ជាដាច់ខាត !!!


លោកមហាសេដ្ឋីលេខមួយរបស់អាសីុ កំពុងលេចធ្លោបំផុតមួយរូបលើឆាកអន្តរជាតិផងដែរ បានលើកទ្បើងថា ពេលអ្នកចេញរកសីុដំបូង អ្នកមិនគួរលក់ផលិតផលឲ្យបងប្អូននិងមិត្តភក័្រ របស់អ្នកទ្បើយ។



លោកបានពន្យល់ថា ពេលអ្នកលក់ទៅឲ្យមនុស្សដែលអ្នកស្គាល់ ដូចជាបងប្អូន ឬមិត្តរបស់អ្នក ទោះអ្នកលក់ក្នុងតម្លៃប៉ុន្មានក៏ដោយ ក៏ពួកគាត់តែងមានអារម្មណ៍ថា អ្នកកំពុងតែកើបលុយពីពួកគាត់ដែរ។ ទោះអ្នកលក់ថោកយ៉ាងណា ពួកគេមិនឲ្យតម្លៃលើអ្នកទ្បើយ ព្រោះធម្មជាតិរបស់មនុស្សគឺពេញដោយការច្រណែន។



លោកបានពន្យល់ទៀតថា ជាទូទៅអ្នកដែលយើងស្គាល់គេនឹងច្រណែនពីអ្នក ពេលអ្នកចេញ រកសីុ បើកហាងនេះ បើកហាងនោះ។ ករណីនេះគឺតែងកើតមានច្រើននៅក្នុងសង្គមខ្មែរផងដែរ ដូចនេះអ្នកមិនគួររំពឹងខ្លាំងពេក ព្រោះតែអ្នកស្គាល់គេច្រើននោះទេ។



តាមលោកមហាសេដ្ឋី Jack Ma មនុស្សមួយក្រុមដែលអ្នកគួរយកចិត្តទុកដាក់ បំផុតគឺអ្នកដទៃ។ មានតែ អ្នកដទៃដែលមិនដែលស្គាល់គ្នាទេ ដែលនឹងចូលចិត្តអ្នក គាំទ្រអ្នកពិតៗ។ អ្នកដទៃដែលមិនស្គាល់អ្នក ពួកគេគ្មានការច្រណែនទ្បើយ ដូចនេះបើផលិតផលអ្នក អាចដោះស្រាយបញ្ហាពួូកគាត់បាន នោះពួកគាត់នឹងគាំទ្រពេញទំហឹង។ នៅក្នុងន័យនេះ អ្នកត្រូវផ្តោតការយកចិត្តទុកដាក់ឲ្យច្រើនពីតម្រូវការ របស់មនុស្សដែល អ្នកមិនស្គាល់ កំុខំតែទាញបងប្អូន ឬមិត្តរបស់អ្នកឲ្យទិញច្រើនពេក៕







ប្រភព៖ www.business-cambodia.com
Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet