Sunday, October 1, 2017

ចប់ហើយ បើអញ្ចឹងមែននោះ! iPhone 8 ទិញ​​ប្រើ​បាន ៥ ថ្ងៃ សាក​ប៉ោងថ្ម​ឡើងហើបអេក្រង់


មានករណីមួយបានកើតឡើងកាលពីពេលថ្មីៗនេះ​ដោយគេឃើញមាន iPhone 8 ដែល​មាន​តម្លៃ​ដល់​ខ្ទង់​ជាង​១ពាន់ដុល្លារ​នោះ​ ពេល​នេះ​កំពុង​មាន​បញ្ហា ដោយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន ពេល​ទិញ​យក​មក​ប្រើ​ស្រាប់​តែ​ឃើញ​ហើប​អេក្រង់​ចេញ​តែ​ម្តង ហើយ​ខណៈ​ពេល​នេះ​ក្រុមហ៊ុន Apple ផ្ទាល់​កំពុង​តែ​ស៉ុើប​អង្កេត​លើ​បញ្ហា​នេះ។ រូប​ភាព iPhone 8 ឃើញ​ឡើង​ហើប​អេក្រង់​ចេញ​ស្ទើរ​ជ្រុះពី​ទូរសព្ទ​នោះ ត្រូវ​បាន​ចែកចាយ​ពេញ​បណ្តាញសង្គម​តៗគ្នា​យ៉ាង​កក្រើក។
ក្នុងនោះផងដែរគេក៏បានឃើញអ្នក​ប្រើប្រាស់​ម្នាក់​ដែល​បាន​ជួប​បញ្ហា​ បានឲ្យ​ដឹង​ថាសំបក​របស់ iPhone 8 គឺ​ឡើង​ហើប​ចេញ​តែម្តង ខណៈ​កំពុង​សាកថ្ម​ដោយ​ប្រើ​ខ្សែ​ និង​ឆ្នាំងសាក​ហ្ស៊ីន​របស់​ក្រុមហ៊ុន ទាំង​ប្រើទើប​បាន ៥ថ្ងៃ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​តៃវ៉ាន់។




ដោយឡែក​អ្នក​ប្រើប្រាស់​ម្នាក់​ទៀត​នៅ​ជប៉ុន បញ្ជាក់​ថា iPhone 8 ដែល​ទើប​ទិញ​នោះ គ្រាន់​តែ​បើក​ចេញ​ពី​ប្រអប់​ឃើញ​ហើប​អេក្រង់​បាត់​ទៅ​ហើយ (ដូច​រូប) ហើយ​បន្ទាប់​មក​ក៏​បង្ហោះ​ចែកចាយ​លើ​ Twitter។




ក្នុងខណៈពេល​នេះ​ខាង​ក្រុមហ៊ុន Apple កំពុងតែមានការ​ស៊ើប​អង្កេត​លើ​បញ្ហា​ហើប​សំបក ​និង​អេក្រង់​ iPhone 8 នេះ ហើយ​មក​ទល់​ពេល​នេះ​មិន​ទាន់​អាច​ឆ្លើយតប​ជា​ផ្លុវការណាមួយឡើយ ​ពី​បញ្ហា​នៅ​ពី​ក្រោយ​រឿងមួយនេះ។ ប៉ុន្តែ​ក្រុមហ៊ុន​គ្រាន់​តែ​សន្និដ្ឋាន​ថា អាច​បណ្តាល​មក​ពីថ្ម​ទូរសព្ទ​ឡើង​ប៉ោង តែ​ថា​មិន​បង្ករ​ជា​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ឡើយ៕





Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.