
កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅក្នុងប្រទេសថៃ មានរឿងដែលគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយដែលបានកើតឡើង នេះបើតាមការចុះផ្សាយពីសារព័ត៌មានមួយឈ្មោះថា socialnews.teenee.com។ ជាទូទៅរាល់ពេលបុណ្យសពមនុស្សទាំងឡាយតែងតែមានការគោរពដោយការកាន់ទុក្ខ មិនត្រូវសប្បាយរីករាយឡើយ ហើយបើសិនជានៅប្រទេសកម្ពុជាវិញគេត្រូវមានការស្មូតដែលរៀបរាប់ពីទុក្ខផ្សេងៗទៀតផង។ ចំណែកឯក្នុងបុណ្យសពមួយនេះវិញបែរជាមានស្រីស្អាតនៅកំដរទៅវិញ នេះក៏ដោយសារអ្នកស្លាប់រូបនេះបានផ្តាំផ្ញើរឲ្យធ្វើអញ្ចឹង។
ក្នុងនោះផងដែរមិនត្រឹមតែមានស្រីស្អាតកំដរជាច្រើននាក់ប៉ុណ្ណោះទេថែមទាំងគាត់ផ្តាំផ្ញើរឲ្យបង្កើតនូវពិធីជប់លៀង ព្រមទាំងឲ្យពួកនាងៗទាំងនោះត្រូវមករាំច្រៀងថែមទៀតផង បើនិយាយឲ្យស្រួលស្តាប់បណ្តាំរបស់គាត់នោះគឺត្រូវធ្វើយ៉ាងណាត្រូវតែសប្បាយរីករាយ កុំកើតទុក្ខឲ្យសោះ ហើយបើធ្វើដូចនេះពេលគាត់ស្លាប់ទៅគាត់ក៏បានទទួលនូវភាពរីករាយនេះផងដែរ។

ក្រោយពីបានឃើញក្នុង Facebook មួយដែលបានបង្ហោះរឿងនេះ បានធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនមានការជជែកវែកញែកជាខ្លាំងដោយអ្នកខ្លះនិយាយថាគាត់គិតទៅម្យ៉ាងដែរ ដែលគាត់ចេះរករឿងដែលសប្បាយប្លែកបែបនេះ តែអ្នកខ្លះវិញបែរជានិយាយថាខ្លួនស្លាប់បាត់ទៅហើយនៅចង់សប្បាយទៀត ណាមួយវាដូចជាខុសប្រពៃណីដែលធ្លាប់តែមានកន្លងមក ដោយគេមិនត្រូវសប្បាយរីករាយឡើយ គេត្រូវកាន់ទុក្ខទើបសម។ តែទោះជាយ៉ាងណាក៏ដោយក៏នៅមានមនុស្សជាច្រើនក៏បានគាំទ្រអ្វីដែលគ្រួសារសពមួយនេះបានធ្វើជូនតាមបណ្តាំអ្នកដែលបានស្លាប់នេះកាលគាត់នៅរស់ផងដែរ៕

តើបងប្អូនយល់យ៉ាងម៉េចដែរចំពោះពិធីបុណ្យសពដ៏ប្លែកមួយនេះ?





0 comments:
Post a Comment