Monday, October 2, 2017

BREAKING NEWS: ក្រុម ISIS ចេញមុខទទួលខុសត្រូវ លើការបាញ់ប្រហារសម្លាប់មនុស្ស៥០នាក់ និងរបួសជាង៤០០នាក់ នៅក្នុងទីក្រុងឡាស វេហ្គាស



(អាមេរិក)៖ នៅទីបំផុត ក្រុមសកម្មប្រយុទ្ធ ISIS បានចេញមុខទទួលខុសត្រូវហើយថា ក្រុមខ្លួនគឺជាអ្នកនៅពីក្រោយ ការបាញ់ប្រហារដ៏អាក្រក់ចុងក្រោយបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក នៅក្នុងទីក្រុងឡាស វេហ្គាស (Las Vegas) ដែលបានសម្លាប់មនុស្ស៥០នាក់ និងរបួសជាង ៤០០នាក់ កាលពីយប់ថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។

ក៏ប៉ុន្តែ ជាមួយគ្នានោះដែរ អាជ្ញាធរអាមេរិក មិនទាន់ទទួលស្គាល់ការអះអាងនេះនៅឡើយទេ។ ដោយឡែក បើតាមសារព័ត៌មាននៅក្នុងស្រុក ការបាញ់ប្រហារដ៏សាហាវព្រៃផ្សៃនេះបានកើត ឡើងនៅអំឡុងការប្រគុំ តន្ត្រីដ៏ធំមួយក្នុងទីក្រុង ឡាស វេហ្គាស (Las Vegas) នៃរដ្ឋណេវ៉ាដា (Nevada) ភាគខាងលិចសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (ម៉ោងនៅសហរដ្ឋអាមេរិក) ដោយ ផ្ដាច់យកអាយុជីវិតមនុស្ស៥០ និងរបួសជាង ៤០០នាក់ ខណៈវាត្រូវបានចាត់ទុកជាទង្វើដ៏ព្រៃផ្សៃបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិកតែម្តង។ ចំណែកឯ ប៉ូលិសអាមេរិកក៏បានអះអាង ដែរថាជនសង្ស័យម្នាក់ ឈ្មោះ Stephen Paddock អាយុ៦៤ឆ្នាំ ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីរូបគេបើកការបាញ់ប្រហារយ៉ាងកម្រោលទៅលើក្រុមមនុស្សយ៉ាងច្រើនកុះករ ដែលបាន នាំគ្នាទៅចូលរួមក្នុង ពិធីបុណ្យប្រគុំតន្រ្តីដ៏ធំមួយ ស្ថិតនៅក្បែរសណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay)។

គួរបញ្ជាក់ថា ខណៈពេលនេះកម្លាំងប៉ូលិសអាមេរិក កំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ នៅពីក្រោយហេតុការណ៍បាញ់ប្រហារហ្វូងមនុស្សម្នាដ៏សាហាវនេះ ដែលបានកើតឡើងចំយប់ថ្ងៃចុងក្រោយ នៃពិធីបុណ្យប្រគុំតន្រ្តីមានឈ្មោះថា Route 91 Harvest ដែលមានរយៈពេលសរុប ០៣ថ្ងៃ។ ព្រមពេលជាមួយគ្នា អ្នកដែលបានទទួលរងរបួសទាំងប៉ុន្មានត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះជីវិត៕

































































Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.