Tuesday, October 24, 2017

ឃាត់ខ្លួនអតីតតារាចម្រៀង អ៊ុំ សុគន្ធា ក្នុងការបង្ក្រាបទីតាំងហ្គេមនិងប្រើប្រាស់គ្រឿងញៀន (មានវីដេអូ)




ភ្នំពេញ ៖ វាសនាអតីតារាចំរៀង អ៊ុំ សុគន្ធា ពិតជាធ្លាក់ដល់ចំណុចស្ទើរសូន្យមែន មិនត្រឹមតែធ្លាក់ខ្លួន បែកបាក់គ្រួសារ ធ្លាក់ក្រ លំបាក បំផុត ឥឡូវនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនទៀត ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងហ្គេមនិងប្រើប្រាស់គ្រឿងញៀន ។

ស្ថិតក្នុងសំលៀកបំពាក់ និងរូបកាយសម្ភស្ស គួរឱ្យសង្វែគបំផុត អ្នកស្រី អ៊ុំ សុគន្ធា បានលុតជង្គង់សំពះ អង្វរចំពោះមុខសមត្ថកិច្ច និង បង្ហាញអត្តសញ្ញាណរបស់ខ្លួនថា គាត់ជាតារាចំរៀង អ៊ុំ សុគន្ធា សូមមេត្តា កុំចាប់ខ្ញុំអី ។



សូមជំរាបថា គណៈបញ្ជាឯកភាព ខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងដោយមានការសម្រប សម្រួល ពី លោក គុជ កំឡុង ព្រះជាអជ្ញារងសាលាដំបូង រាជធានីភ្នំពេញ ធ្វើការចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រីមួយកន្លែង ឃាត់បានមនុស្ស ចំនួន៣នាក់ ដកហូតទូរហ្គេមចំនួន២ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន នៅវេលា ម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៧នៅត្រង់ចំណុចផ្ទះគ្មានលេខ លើលូទឹកស្អុយ ផ្លូវភូមិបាក់ទូកសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។



ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៣នាក់ ក្នុងនោះម្នាក់ជាអតីតតារាចំរៀងជើងចាស់ អ្នកស្រី អ៊ុំ សុគន្ធា រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅឃុំ ជាបណ្តោះអាសន្ន នៅសាលាខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់ ៕









Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet